Discover

ឧទ្យានដងព្រែក (Dong Prek)

ឧទ្យានដងព្រែក (Dong Prek)

កន្លែងសប្បាយមួយកន្លែងក្នុងខេត្តកំពតដែលទាក់ទាញភ្ញៀវទេសចរដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បីនិងធំជាងគេ​នោះគឺ​​ឧទ្យានដងព្រែក។ឧទ្យានដងព្រែក​គឺជាកន្លែងកម្សាន្តថ្មីដែលអាចឱ្យអ្នកមកកម្សាន្តបានយ៉ាងរីករាយជាមួយនឹងការលេង​ទឹក​ដោយមានពោងឱ្យលោតលេងទៀតផង។​ជាពិសេសភ្ញៀវទេសចរក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាកនិងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ព្រមទាំងគយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក​ឬ​ក៏​អាច​សាកល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេងនោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​១០​ម៉ែត្រ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រ វែង​​ប្រមាណ​២០​០​ម៉ែត្រ​​។គ្រាន់តែគិតទៅក៏សប្បាយដែរណសម្រាប់ទីតាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរីឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) ​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។
Read More
រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​) (Svay Mountain)

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​) (Svay Mountain)

រមណីយដ្ឋាន​ឥសី​ប​តៈមៈ​(​ហៅ​ភ្នំ​ស្វាយ​)ជាកន្លែងដែលទាក់ទាញអ្នកទស្សនា​ថ្ងៃ​​រះ​​ដ៏​ពេញនិយមនិង​ខណៈ​ពេល​ថ្ងៃ​រះ​ឡើង​ផុត​ព្រៃ​ភ្នំ​ពី​លើក្រុងបាន​លុង។ហើយទី​កន្លែង​នេះ​ក៏​ផ្តល់​​ទិដ្ឋ​ភាពដ៍​គួរ​ឱ្យ​គយ​គន់ម្យ៉ាង​ទៀត​គឺ​នៅ​ពេល​ថ្ងៃ​​ធម្ម​តាភ្ញៀវ​ទេស​ចរតែងតែមក​​គយ​គន់​ទេសភាពជុំ​វិញ​ពី​លើ​កំពូលភ្នំ​នោះដែល​លំអ​​ដោយ​ទេស​ភាព​​​ពណ៌​បៃតង​នៅតាមជំរាល​ជ្រលង​ភ្នំ​។ហើយទីនោះក៏ជា​ទី​កន្លែង​ដ៏​ស័ក្តិ​សិទ្ធិ​ដែលប្រជា​ជន​​ទៅគោរព​​បូជា​ដើម្បី​សុំ​លាភ​សំណាងជោគ​ជតា​រាសីនិង​សុំ​ក្តី​សុខ​សប្បាយ។ឥសី​បតមៈ​​ជា​រមណីយ​ដ្ឋាន​សក្ការ​​បូជា​ស័ក្តិ​សិទ្ធិ​បំផុតសំរាប់​​ប្រជា​ជន​​ដែល​រស់​នៅ​ខេត្ត​រតន​គិរីនិង​អ្នក​​ទេស​ចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​​​នៅ​កំសាន្ត​​នៅ​ទីនោះផងដែរ ។
Read More
ទឹកឈូ​អូរ​ចាប ចំ​កណ្តាល ទន្លេ សេសាន (Sesan River)

ទឹកឈូ​អូរ​ចាប ចំ​កណ្តាល ទន្លេ សេសាន (Sesan River)

ទឹកឈូ​អូរ​ចាបចំ​កណ្តាលទន្លេសេសានគឺជារមណីយដ្ឋានធម្មជាតិដែលផ្ដល់នូវទេសភាពដ៏ស្រស់ស្អាតអមតាម​ដង​ទន្លេ​សេសានភ្ញៀវទេសចរ​នឹង​ឃើញ​ក្យូសសាង​សង់​ប្រប​លើផ្ទៃ​ទឹក​ដ៏ធំ​ល្វឹងល្វើយ។ទឹក​ហូររឹមៗ​ថ្លា​ឆ្វង់​ដ៏ត្រជាក់​ស្រេប​គួរ​ឲ្យចង់​ចុះទៅ​ងូត។ទីនោពិតជា​ស័ក្តិសម​បំផុតសម្រាប់ការ​ជួបជុំ​មិត្តភក្តិក្រុម​គ្រួសារ​ជាមួយ​រមណីយដ្ឋាននៅ​តំបន់​ប៉ែក​ឧត្តរ​នៃ​ប្រទេស​កម្ពុជាមួយនេះ។ដែលមានទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បានប៊ុងឃុំ​ភ្លុកស្រុក​សេសានខេត្ត​ស្ទឹងត្រែងដោយ​ភ្ញៀវទេសចរ​គ្រាន់តែ​ចេញ​ដំណើរ​ពីក្រុង​ស្ទឹងត្រែង​តែ​ចម្ងាយ ២១ គីឡូម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ផ្លូវធ្វើ​ដំណើរ​នៅ​ស្របតាម​ដង​ទន្លេ​សេសាន​តែម្តង។
Read More
ភូមិ​នេសាទ​មាត់​ឃ្មង់ (Village Nesatmout Kmorng)

ភូមិ​នេសាទ​មាត់​ឃ្មង់ (Village Nesatmout Kmorng)

ភូមិ​នេសាទ​មាត់​ឃ្មង់ស្ថិត​នៅ​តំបន់​ស្ពាន​មាត់​ឃ្មង់ឃុំ​ជី​រោទ៍​ទី​២ស្រុក​ត្បូងឃ្មុំ​ក្នុង​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​ក្លាយទៅជា​កន្លែង​ទេសចរណ៍ដោយ​មាន​អ្នកទេសចរ​មកពី​គ្រប់​ទិស​ទី​ទៅ​លេង​កម្សាន្ត។នៅទីនោះអ្នកទេសចរអាច​ជិះ​​ទូកលេងជិះ​ទាទឹកស្ទូចត្រីព្រមទាំងថតរូបស្អាតៗនិង​ភ្ញៀវទេសចរក៏អាចទទួលទាន​អាហារ​នៅ​កន្លែង​នេះថែមទៀតផងដោយមានសេវាម្ហូបអាហារជាស្រេចតែម្ដង។ហើយនៅទីនោះភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តរៀងរាល់ចុងសប្ដាហ៍និងពេលមានបុណ្យទានម្ដងៗ៕  
Read More
រមណីយដ្ឋាន ដីរលុះធំ (Deylos Thom)

រមណីយដ្ឋាន ដីរលុះធំ (Deylos Thom)

រមណីយដ្ឋានដីរលុះធំជារមណីយដ្ឋានធម្មជាតិកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តជាពិសេសគឺថ្ងៃឈប់សម្រាកចុងសប្តាហ៍និងថ្ងៃបុណ្យជាតិធំៗ។តំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិដីរលុះធំឬហៅថាតំបន់ដីច្រោះនៅជើងភ្នំនោះមកដល់ពេលនេះគឺមានការទាក់ទាញមនុស្សទៅទស្សនាមានចំនួនកាន់តែច្រើនឡើងជាងពេលមុន។ភ្ញៀវទេសចរភាគច្រើនគឺទៅថតរូបលេងកម្សាន្តនិងចង់ដឹងស្គាល់ពីរមណីយដ្ឋានធម្មជាតិនេះផងដែរ។រមណីយដ្ឋានដីរលុះធំមានទីតាំងស្ថិតនៅក្បែរជើងភ្នំ ដែលមានចម្ងាយ១៨គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់សង្កាត់កូនក្រៀល និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
Read More

Showing 61 - 65 of 84 posts