រមណីយដ្ឋានឥសីបតៈមៈ(ហៅភ្នំស្វាយ)ជាកន្លែងដែលទាក់ទាញអ្នកទស្សនាថ្ងៃរះដ៏ពេញនិយមនិងខណៈពេលថ្ងៃរះឡើងផុតព្រៃភ្នំពីលើក្រុងបានលុង។ហើយទីកន្លែងនេះក៏ផ្តល់ទិដ្ឋភាពដ៍គួរឱ្យគយគន់ម្យ៉ាងទៀតគឺនៅពេលថ្ងៃធម្មតាភ្ញៀវទេសចរតែងតែមកគយគន់ទេសភាពជុំវិញពីលើកំពូលភ្នំនោះដែលលំអដោយទេសភាពពណ៌បៃតងនៅតាមជំរាលជ្រលងភ្នំ។ហើយទីនោះក៏ជាទីកន្លែងដ៏ស័ក្តិសិទ្ធិដែលប្រជាជនទៅគោរពបូជាដើម្បីសុំលាភសំណាងជោគជតារាសីនិងសុំក្តីសុខសប្បាយ។ឥសីបតមៈជារមណីយដ្ឋានសក្ការបូជាស័ក្តិសិទ្ធិបំផុតសំរាប់ប្រជាជនដែលរស់នៅខេត្តរតនគិរីនិងអ្នកទេសចរជាតិដែលធ្វើដំណើរនៅកំសាន្តនៅទីនោះផងដែរ ។