Discover

ព្រែកលាប និងបាក់ខែង (Preak Leap And Bakheng)

ព្រែកលាប និងបាក់ខែង (Preak Leap And Bakheng)

ព្រែកលាបនិងបាក់ខែងជារមណីយដ្ឋានទេសចរណ៍មួយដែរនៅក្បែរៗគ្នាដែលមានចម្ងាយពីភ្នំពេញប្រមាណ២៥គីឡូម៉ែត្រដោយធ្វើដំណើរចាប់ពីស្ពានជ្រោយចង្វារទៅត្រង់តាមផ្លូវជាតិលេខ6A។រមណីយដ្ឋានព្រែកលាបនិងបាក់ខែងគឺជារមណីយដ្ឋានប្របនឹងមាត់ទឹកទន្លេដោយអ្នកនឹងឃើញមានកញ្ចុះឬតូបស្បូវអណ្ដែតលើទឹកជាច្រើនតាមដងទន្លេសម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែអារម្មណ៍ហើយកន្លែងនោះភាគច្រើនជាកន្លែងពេញនិយមសម្រាប់យុវវ័យមន្ត្រីរាជការសម្រាប់សម្រាកលំហែអារម្មណ៍ពីការងារការសិក្សានៅចុងសប្ដាហ៍ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមបណ្ដោយមាត់ដងទន្លេមេគង្គ។ហើយនៅទីនោះក៏មានម្ហូបជាច្រើនមុខឆ្ងាញ់ៗសម្រាប់លក់ឱ្យភ្ញៀវផងដែរហើយអ្វីដែលគេពេញនិយមនៅតំបន់ទាំងពីរនោះគឺពោតស្ងោរឆ្ងាញ់។សម្រាប់អ្នកដែលមិនធ្លាប់ទៅគួរតែទៅសាកល្បងឲបានម្ដងដើម្បីលំហែអារម្មណ៍ពីការងារ និងការសិក្សា នាពេលចុងសប្ដាហ៍ផងដែរ ។  
Read More
រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ (Kos Dach)

រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ (Kos Dach)

រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលកោះសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វារដែលមានចំងាយប្រមាណជា៨គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលធ្វើដំណើរឆ្លងកាត់តាមស្ពានជ្រោយចង្វាតាមផ្លូវ6A។ ​នៅទីនេះមានបម្រើសេវាកម្សាន្តភោជនីយដ្ឋាននិងគ្រែអង្គុយតាមមាត់ទឹកនិងជាទីតាំងដ៏ស្រស់ត្រកាលដែលពោរពេញទៅដោយឆ្នេរខ្សាច់សក្បុសទឹកទន្លេដ៏ត្រជាក់ថ្លាយង់អាចងូចទឹកលេងកម្សាន្តបានថែមទៀតផង។ នៅទីនោះអាចផ្តល់នូវអារម្មណ៍ស្រស់ថ្លាដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានទៅកម្សាន្តនៅទីនោះ។ក្រៅពីនេះតំបន់នេះត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសិប្បកម្មដែលស្ថិតនៅចំកណ្តាល នៃដង ទន្លេមេគង្គ ដែលមានបណ្តោយប្រវែង១២គីឡូម៉ែត្រ ។នៅទីនេះមានសិប្បកម្មត្បាញក្រមាមុងសារុងសូត្រហូលផាមួងក្រមាសូត្រនិងជំនួញជួញដូរខ្នាតតូចជាច្រើនទៀត។ជាក់ស្តែងស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋគេតែងតែឃើញមានបន្សល់ទុកនូវកីតម្បាញនៅក្រោមផ្ទះ។ផ្អែកតាមលក្ខណៈសម្បត្តិរបស់កោះដាច់ដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងក្រាស់ក្រែល និង ប្រពៃណីផងនោះ បានធ្វើឱ្យតំបន់នេះប្រែក្លាយទៅ ជារមណីយដ្ឋានដ៏មានប្រជាប្រិយភាព និង ជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរក្នុងស្រុក។  
Read More
រមណីយដ្ឋាន​ទេសចរណ៍​ អូរ​ឫស្សី​កណ្តាល​  (Oresey Kondal )

រមណីយដ្ឋាន​ទេសចរណ៍​ អូរ​ឫស្សី​កណ្តាល​ (Oresey Kondal )

រមណីយដ្ឋាន​ទេសចរណ៍​អូរ​ឫស្សី​កណ្តាល​គឺជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ដែល​មាន​លក្ខណៈ​សក្តានុពល​ពិសេស​ខុស​ពី​គេដែលជាតំបន់​កើតឡើង​ដោយ​ធម្មជាតិ​បូក​រួមការ​កែ​ច្នៃ​បន្ថែម។រមណីយដ្ឋាន​ទេសចរណ៍​នេះស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧មាន​ចម្ងាយ​២៨​គីឡូម៉ែត្រពី​ទីរួមខេត្ត​ស្ទឹងត្រែងនិង​បត់​ទៅ​តាម​ផ្លូវលំ​៧០០​ម៉ែត្រ​ទៀត។ហើយសម្រាប់ការធ្វើដំណើរវិញអមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ហើយតំបន់​រមណីយដ្ឋាន​អូរ​ឫស្សី​កណ្តាល​នេះ​បាន​ទាក់ទាញ​យ៉ាង​ខ្លាំង​ជារៀងរាល់ថ្ងៃឈប់សម្រាកគឺភ្ញៀវទៅលេងកម្សាន្តច្រើនដោយសារទីនោះយើងមានជាកន្លែងលេងទឹកកម្សាន្តជាអូរចឹងភ្ញៀវចូលចិត្តទៅលេងកម្សាន្ត ក្រោមម្លប់ឈើត្រជាក់ផងដែរ។ហើយជាប្រចាំចំពោះភ្ញៀវទេសចរជាមធ្យមបច្ចុប្បន្នបានទៅលេងចន្លោះពីរង្វង់១០០នាក់ដែល​ភ្ញៀវ​ចូល​ទៅ​ដល់​ហាក់​ទទួល​បាន​អារម្មណ៍​ប្លែក​ដោយសារ​ជ្រលង​ដងអូរ​ក្នុង​ព្រៃ​ដោយឡែក​ពាក់ព័ន្ធ​លើ​សេវាកម្ម​ម្ហូបអាហារ​នៅ​ទីនោះ​ក៏មានលក់ផងដែរ៕
Read More
សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ ( Borey Osvay)

សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ ( Borey Osvay)

សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ​ជា​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ហ៊ុមព័ទ្ធ​ដោយ​កោះនៅក្នុង​ទន្លេមេគង្គនៃ​ឃុំ​អូរ​ស្វាយស្រុក​បុរី​អូរ​ស្វាយខេត្តស្ទឹងត្រែង។សម្រាប់ការធ្វើដំណើរអមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ទីនោះសម្បូរ​ទៅដោយ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ីដូចជាព្រៃ​លិច​ទឹកដីល្បាប់ឆ្នេរ​ខ្សាច់និង​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ភ្ញៀវទេសចរ​ដែល​មក​កម្សាន្តគឺ​ពួកគាត់​ចូលចិត្ត​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​ងូចទឹក​លេង​បោះតង់​គយគន់​ទេសភាព​ព្រៃ​លិច​ទឹក​មើល​ថ្ងៃ​រះនិង​ទិដ្ឋភាព​ថ្ងៃ​រៀ​ប​លិច​ជាដើម​។ក្នុង​មួយសហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយឆ្នាំ​សហគមន៍​អាច​រកចំណូលបាន​ប្រមាណ៨​ពាន់​ដុល្លារ​ពី​អេកូ​ទេសចរណ៍​មួយនេះ។ដែលប្រាក់ចំណូលទាំងនោះបានមកពីសមាជិកសហគមន៍បានរៀបចំជាសេវាកម្មទេសចរណ៍ដូចជាបង្កើតជាផ្ទះសំណាក់សហគមន៍រៀបចំម្ហូបអាហារដែលនៅក្នុងនោះសហគមន៍បានបង្កើតកម្មវិធីទស្សនាក្នុងតំបន់ធម្មជាតិនិងកម្មវីធីវប្បធម៌ប្រចាំតំបន់សហគមន៍។    
Read More
សួនមេអំបៅកែប ( Keb Butterfly Garden )

សួនមេអំបៅកែប ( Keb Butterfly Garden )

សួនមេអំបៅកែបគឺជាកន្លែងកម្សាន្តមួយដែលមានមេអំបៅ​ជាង៦០​ប្រភេទបាន​លាក់ខ្លួន​ក្នុងសួនមេអំបៅដែល​នៅ​ជិត​ឧទ្យាន​ជាតិ​កែបក្នុង​ខេត្ត​កែប​។វាមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីក្រុងកែបប្រមាណ២៥នាទី។ទីនោះជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តសម្រាប់ខេត្តផងដែរ។សួន​នេះ​មាន​កន្លែង​ចិញ្ចឹម​មេអំបៅកន្លែង​អង្គុយ​លេងអាហារដ្ឋាន​និង​ជា​សួន​ដែលមាន​ផ្កា​ច្រើ​នប្រ​ភេទ​ផង​ដែរ។ហើយសួននេះមានទីតាំងស្ថិតនៅភូមិកែប​ សង្កាត់កែប​​ ក្រុងកែប ខេត្តកែប។  
Read More

Showing 56 - 60 of 84 posts