នេសាទរីសត ជារីសត មួយដែរមានទីតាំងស្ថិតនៅ ភូមិជ្រោយស្វាយ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។នេសាទរីសតនេះជារមណីយដ្ឋានបែបរ៉ូមែនទិក ដែលផ្តល់ជូននូវការស្នាក់នៅដ៏ប្រណិតមួយ ដែររចនាឡើងដើម្បីបញ្ចូលគ្នានូវមុខងារ និងរចនាបទជាមួយនឹងទេសភាពធម្មជាតិ តំបន់ឆ្នេរសមុទ្រ ។ដែរវាបានផ្ដល់នូវទស្សនីយភាពដ៏ល្អឯកមួយសម្រាប់អ្នកដែលចូលចិត្តមើលថ្ងៃលិចហើយទីនេះក៏អាចថតរូបលេងកម្សាន្តជុំគ្នា ដែរទេសភាពពោពេញទៅដោយ ឆ្នេរខ្សាចដ៏ស្រស់ស្អាត និងទឹកសមុទ្រខៀវស្រងាត់ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចជួលទូកជិះលេងកម្សាន្តបានថែមទៀតផង៕
In Chroy Svay Village, Chroy Svay Commune, Sre Ambel District, Koh Kong Province, there is a resort called Nesat Resort. and the coastline region's natural scenery. Additionally, it provides a distinctive view for those who enjoy watching the sunset, and visitors can snap photos here together. The area is full of stunning beaches and a pure blue sea, so it appeals to more than just tourists. A boat can be rented for a voyage as well.