ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន និងត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ព្រមទាំង មានរូបចម្លាក់ ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល ការ ព្យាបាលជំងឺ ស្របតាមធាតុនៃទិសទាំង ៤។
Leang Dai Village, Leang Dai Commune, Angkor Thom District, Siem Reap Province is home to Neak Pean Temple. Built on a 350 square meter island with 8 freshwater ponds, arranged as a plus sign to symbolize the hospital sign, and with a four-way statue to represent the four elements, the earth element is represented by a statue of a human head, the Neak Pean Temple was constructed in 1191 during the reign of Jayavarman VII to dedicate to Mahayana Buddhism. the eastern A statue of a lion representing the fire element is located in the south, a statue of a horse representing the wind element is located in the west, and a statue of an elephant representing the water element is located in the north. Earth, fire, air, and water are the four elements that make up an animal's body. When one of these four components is deficient, ill animals frequently lose the other three. The elements of the four directions must all be applied to the patient's treatment.