រមណីយដ្ឋានកែងគោលគឺជាតំបន់ធម្មតាកែច្នៃមានទីតាំងស្ថិតនៅភូមិត្រាច ឃុំកំពង់ចិនជើងស្រុកស្ទោងមានចម្ងាយប្រមាណ៥៥គ.មនៅខាងស្ដាំតាមដងផ្លូវជាតិលេខ៦ភាគពាយព្យនៃទីរួមខេត្តរមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវជាតិអន្តរជាតិនៅពេលភ្ញៀវបានធ្វើដំណើរឆ្លងកាត់តែងតែឈប់សម្រាកលំហែកាយស្រូបយកខ្យល់បរិសុទ្ធនិងទទួលទានអាហារមើលទេសភាពនៅរមណីយដ្ឋាននេះមានទីតាំងធំទូលាយឲ្យភ្ញៀវទេសចរចូលរួមកម្សាន្តសប្បាយនិងមានសក្កានុពលផ្នែក កសិទេសចរណ៍ដូចជាដំណាំស្រូវដំណាំស្វាយចន្ទីដំណាំល្មើនិងមានផ្ទៃបឹងធំទូលាយអាចងូតទឹកលេងកម្សាន្តអាចបោះតង់រួមជាមួយការបម្រើសេវាកម្មស្នាក់នៅ(បឹងហ្កាឡូ)សេវាម្ហូបអាហារភេសជ្ជៈជិះទូកលេងកម្សាន្តនិងទស្សនាថ្ងៃលិច។
Keng Kaul Resort is a natural man-made resort located in Trach village, Kampong Chenchueng commune, Stoung district about 55 km on the right side of national road 6 northwest of a provincial town. The resort has been a popular place for national - international tourists when they traveled across this region to rest leisure, fresh air, and eat to watch the view. The site covered by the place is massive and offers loads for tourists to enjoy and agriculture-tourism potentials such as Rice cashew and Date-palm trees are important corps and venues for tourists can also enjoy various other recreational activities such as swimming, riding boats, watching the sunset, and camping and also serve accommodation service (Bungalow) and foods and beverages.
ដំណើរកម្សាន្តឆ្ពោះទៅផ្កាព្រៃរីសតដែលជាតំបន់ទេសចរណ៍ដ៍មានប្រជាប្រិយភាពខ្លាំងន័យធម្មជាតិជាកន្លែងដែលមានភាពស្ងប់ស្ងាត់និងជាទីកន្លែងដែលភ្ញៀវទេសចរចូលចិត្តទៅទីនោះពីព្រោះនៅទីនោះយើងអាចមើលថ្ងៃរះនឹងថ្ងៃលិចបានយ៉ាងល្អមានភ្នំព័ទ្ធជុំវិញទៅដោយដើមឈើធំៗនិងធម្មជាតិចម្រុះដ៍ខៀវស្ងាត់មិនត្រឹមតែប៉ុណ្ណោះទេរីឯរីស៊តផ្កាព្រៃវិញមានកន្លែងគេងនិងមានអាហារពេលព្រឹកនិងពេលល្ងាចយ៉ាងឆ្ងាញ់ដែរមានតម្លៃសមរម្យនិងfunctionជាច្រើនរបស់ផ្កាព្រៃរីស៊តថែមទៀតផង៕ Credit By Puo Heng
វីគីរីរម្យ ផាញរីស៊តជារមណីដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ឩទ្យានជាតិព្រះសុរាម្រិត កុសមៈ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មានផ្ទៃដី៩ហិកតាបង្កើតមកដេីម្បី ចង់ការពារ អភិរក្សព្រៃឈើជិត១មុឺនហិកតា អោយមានសុវត្ថិភាពពីការប៉ុនប៉ងទន្រ្ទាន ពីសំណាក់មហន្តរាយផ្សេងៗដោយមិនដឹងទុកមុន។ព្រមទាំងចង់ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកទស្សនា។ចំណែកឯតាមដងផ្លូវធ្វើដំណើរទៅគឺពោរពេញដោយ ទេសភាពស្រស់ត្រកាលជាអន្លើៗ នៅទីនោះក៏ក្លាយជាតំបន់ដែលកំពុងអភិវឌ្ឍន៍ រួមមានមានផ្ទះប្រជាជនរស់នៅ មួយៗ និងមានជាតូបលក់ភេសជ្ជៈ អាហារតាមផ្លូវ បន្ថែមពីនេះទៀតមានវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាទីសិក្សាអប់រំ របស់និស្សិត។ នៅរីស៊តផ្ទាល់ មានកន្លែងដែលគួរអោយចាប់អារម្មណ៍ជាច្រើន រួមមាន កន្លែងជិះសេះកម្សាន្ត ជិះខ្សែរ៉តកាត់តាមគន្លងព្រៃឈើដែលប្រកបដោយ សុវត្ថិភាពថែមទាំងមានសេវាកម្មជួលកង់ ម៉ូតូ ម៉ូតូកង់៤(Quad Bike) សម្រាប់លំហែ អារម្មណ៍ និងបណ្ដែតអារម្មណ៍តាមធម្មជាតិ ប្រកបដោយភាពស្រស់ស្រាយ។ និងទេសភាពនៅទីនេះថតលេងស្ទីលបាន ម៉ាអេម ព្រោះនៅទីនេះប្រកបដោយភាពស្រស់ស្អាតនិងភាពច្នៃប្រឌិត។ រមណីយដ្ឋាននេះក៏មានប្រព័ន្ធអគ្គីសនី បណ្តាញទឹកស្អាត និង Wifi រួមទាំងភោជនីយដ្ឋាន ដែលបម្រើអាហារជាច្រើនមុខ មានរសជាតិឆ្ងាញ់ ចេញពីថ្វីដៃចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ។ គូបផ្សំទាំងមាន ដូចជាផ្ទះវីឡាប្រណិត ផ្ទះលូ ផ្ទះរចនាបែបខ្មែរ តង់ធម្មតា និងតង់ទំនើប ដោយមានតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ដែលចង់មកសម្រាកលម្ហែកាយ រំសាយភាពតានតឹងនៅទីនេះ។
Preah Suramarit Kosamak National Park, Phnom Sruoch District, Kampong Speu Province is home to the Vikirirom Panh Resort. Its 9 hectares are used to safeguard the preservation of about 10,000 hectares of the forest against unanticipated attempts by various disasters and to draw both domestic and international tourists. The streets are lined with lovely landscapes, and there are also expanding neighborhoods with individual homes and stands serving street food and beverages. The Kirirom Institute of Technology is a learning facility for students. Horseback riding, cable car trips through the secure forest routes, bike rental services, and recreational quad bikes are all available at the resort itself. and float freely while being fresh. According to the requirements and tastes of visitors who want to unwind and unwind here, a variety of luxurious villas, drainage houses, Khmer-style houses, and conventional and modern tents is included.