Discover

រមណីយដ្ឋានបឹងសំរិទ្ធិ (Boeung Samrith)

រមណីយដ្ឋានបឹងសំរិទ្ធិ (Boeung Samrith)

រមណីយដ្ឋានបឹងសំរិទ្ធិ គឺជារមណីយដ្ឋានកែច្នៃ ផ្តើមកសាង នៅឆ្នាំ២០០៦ ស្ថិតនៅ ភូមិដូង ឃុំបល្ល័ង្គ ស្រុកបាយរាយណ៍ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន កំពង់ថ្ម ប្រហែល ១៥០០ម និងផ្លូវបត់ឆ្វេងតាមផ្លូវចាក់កៅសុំប្រវែង២៥០០ម ។មានរឿងនិទានពីរដែលទាក់ទងនឹងផ្តិលសំរឹទ្ធិ ហើយជានិមិត្តរូប របស់រមណីយដ្ឋាន នេះ ។ ប៉ុន្តែយើងសង្ខេបតែរឿងនិទានមួយមកបញ្ជាក់ប្រាប់ នៅប្រហែលគ.ស១៣៤៣ សៀមបានលើកទ័ពមកវាយក្រុងអង្គរក្នុងរាជព្រះបាទស្រីលំពង្សរាជា ។នៅពេលនោះ មានមេទ័ពខ្មែរម្នាក់ឈ្មោះគ្រឹស្នាបាននាំយកផ្តិលសំរិទ្ធិ និងពលទាហានមកបោះទីតាំង លាក់ខ្លួននៅមាត់បឹងនេះ ។ក្រោយមកទៀតលោក មេទ័ពបានប្រាប់ពលទាហានថា: ផ្តិលនេះជាកេរ្តិ៍ដំណែលរបស់ស្ដេចខ្មែរច្រើនជំនាន់ ធ្វើយ៉ាងណាកុំឱ្យដំណឹងនេះដឹងដល់ ទ័ពសៀម ។លោកមេទ័ពឱ្យសេនាទាំងអស់ផឹកទឹក ក្នុងផ្តិលនោះនៅមុខខ្ទមអ្នកតាមាត់ បឹង ខាងកើតជិតរូងក្រពើ ។ រំពេចនោះមានបាតុភូតចម្លែកផ្ទៃមេឃប្រែជាងងឹតស្លុបភ្លៀង បង្អុរខ្លាំងៗ រន្ទះបាញ់ឆូងឆាំង ដីដែលកំពុងតែតម្កល់ផ្តិលសំរិទ្ធិនោះ ចាប់ផ្តើមប្រេះស្រូប យកផ្តិលទៅបាត់ ស្របពេលដែលលោកមេទ័ពរលត់សង្ខារក្នុងគ្រានោះដែរ ។រមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវទេសចរជាតិ និង អន្តរជាតិមកកម្សាន្ត ទស្សនារាល់សំណង់ស្ថាបត្យកម្មតាមរចនាបថខ្មែរ ។នៅក្នុងរមណីយដ្ឋាននេះមានសង់ក្លោងទ្វារចូល (តាមលំនាំរចនាបថប្រាសាទ ព្រះវិហារ) ភ្នំកែច្នៃ រូបផ្តិលសំរឹទ្ធិ សំណង់អគារនានាដូចជាៈ ដំណាក់លំហែនៅលើកោះ រំដួល សណ្ឋាគារ និងផ្ទះសំណាក់ ផ្ទះសំណាក់ផ្សិត អាងហែលទឹក ទីតាំងបោះ ជំរុំ អគារសារមន្ទីរ ភោជនីយដ្ឋាន រូបបង្រួមប្រាសាទអង្គរវត្ត និងស្ងួនច្បារដ៏ស្រស់ស្អាត ។   Boeung Samrith is a man-made resort, commenced in 2006 located in Dong village, Balang commune, Baray district. Traveling along national road 6 across Kampong Thma bridge about 1500 m and turn left 2500 m. There are two ancient legends, related to the bronze bowl and the symbol site. But we summarize one story such as About 1353 A.D. Siam deployed to conquer the Angkor area in the reign of Preah Bat Srey Lum Pongrachea. While a Khmer commander of troops, named Krisna brought a big bronze bowl, assets, and also his soldiers to escape from enemies in the Angkor area. They arrived at the lake to settle at the edge of the lake. Later the commander of the troop told his armed forces that the bowl bronze was the Khmer king's legacy for many generations So this secret should keep away from Siam troops. The commander of troops gave his soldiers a drink of water by using a bowl in front of a small shrine on the east edge lake near the hole of a crocodile. A minute happened strange miracle, the sky turned dark and heavy rain, and lightning, the land kept the bronze bowl began to crack and absorbed the disappearance and the commander of the troop died at that time. The resort was built in Khmer style making national and international tourists happy during their visits. The gateway of the resort was built with (Preah Vihear style), a man-made mountain, a bronze bowl image, and other buildings such as resting houses on the Koh Rumdol (Rumdol island), hotel and guest houses, Phsit guest house, a basin, a camping place, museum building, restaurant, model Angkor Wat temple and beautiful attractive gardens etc      
Read More
រមណីយដ្ឋានស្ទឹងជីនិត (Steung Chinith)

រមណីយដ្ឋានស្ទឹងជីនិត (Steung Chinith)

រមណីយដ្ឋានស្ទឹងជីនិត គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ ស្ថិតនៅជាប់ព្រំប្រទល់ ស្រុកបារាយណ៍ និងស្រុកសន្ទុក ដែលមានចម្ងាយ៣៧គ.ម ពីទីរួមខេត្ត មកដល់ទីប្រជុំ ផ្សារកំពង់ថ្ម ហើយធ្វើដំណើរតាមផ្លូវជាតិលេខ៧១ចម្ងាយប្រហែល៣៧០០ម និងបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងព្រែកជីក ប្រមាណ៦០០ម ទើបមកដល់តំបន់កម្សាន្តស្ទឹង តំបន់នេះគឺជាប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតចាប់ផ្តើមកសាងនៅឆ្នាំ១៩៧៦ ក្នុង របប ប៉ុលពត និងឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលសព្វថ្ងៃ។ នៅក្នុងឆ្នាំ២០០៨ អាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរទេសចរណ៍ខេត្ត បានសហការជា មួយមន្ត្រីជំនាញក្រសួងទេសចរណ៍បានរៀបចំតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍កែច្នៃសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តសប្បាយនិងរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើវិស័យទេសចរណ៍ និងជាកន្លែងបោះតង់របស់ ភ្ញៀវទេសចរទៀតផង ។   Steung Chinith is a natural man-made resort located at the border of Baray and Santuk districts about 37km from the provincial town, when arriving at Kampong Thma market town turn left to national road 71 at about 3700m then turn left on the red road about 600m along with canal on both sides to the Steung Chinith. This area is a stung chinith hydraulics system constructed in 1976 during the Pol Pot regime and in 2003 by the current Royal Government. In 2008 Kampong Thom provincial authority and Kampong Thom provincial department of Tourism cooperated with the Ministry of Tourism's experts established to be a tourism site for attracting tourists by developing various tourism industry infrastructures and a camping place for all visitors.      
Read More
ទឹកធ្លាក់កាទៀង (Ka Tieng waterfall)

ទឹកធ្លាក់កាទៀង (Ka Tieng waterfall)

  ទឹកធ្លាក់កាទៀង ស្ថិតនៅចម្ងាយ៧គម ពីទីក្រុងបាលុង ក្នុងឃំុល្បាំងមួយស្រុកលំផាត់។ទឹកធ្លាក់កាទៀង ស្ថិតនៅក្រោមខ្សែទឹកធ្លាក់កាចេញប្រមាណ៣គម។គេហៅឈ្មោះទឹកធ្លាក់នេះតាមជនជាតិគ្រឹងនៅភូមិកាទៀង។ទឹកធ្លាក់នេះមានកម្ពស់ប្រមាណ១០មផ្នែកខាងលើមានសណ្ឋានជាផ្ទាំងថ្មរាបស្មើដែលទឹកហូរកាត់ ធ្លាក់ទៅក្នុងជ្រោះខាងក្រោមយើងមិនអាចចុះជ្រោះទាំងសងខាងចោទពេក។នៅជំុវិញទឹកធ្លាក់មានព្រឈើតូចធំដែលផ្តល់ម្លប់ត្រឈឹងត្រឈៃគួរឲ្យចង់សម្រាកអង្គុយមើលចរន្តទឹកធ្លាក់ឬក៏បរិភោគអាហារពិកនិកនៅទីនេះ។ Ka Tieng waterfall is located in Labang Icommune, Lum Phat district, about 7 kilometers southeast of Ban Loung provincial town. Ka Tieng is below Ka Chanh waterfall and about 3 kilometers from it. Ka Tieng waterfall, located in the middle of a lush forest, gets its name from the Kreung hill tribe in Ka Tieng village. The waterfall is about 10 meters high. There is no access to the bottom because it is too steep.  
Read More
សេកសក (Sen Sork)

សេកសក (Sen Sork)

សេកសក ស្ថិតនៅក្នុងឃុំត្រែស្រុករតនៈមណ្ឌលនិងមានចម្ងាយ៥០គមពីក្រុងបាត់ដំបងតាមបណ្ដោយផ្លូវជាតិលេខ៥៧អតីតផ្លូវជាតិលេខ១០បត់ឆ្វេងទៅតាមផ្លូវឆ្ពោះទៅស្រុកសំឡូ។ សេកសកជារមណីយដ្ឋានធម្មជាតិដែលគេនិយមទៅកម្សាន្តតាំងពីសម័យមុនសង្គ្រាមក្នុងស្រុកមកម្ល៉េះ។សេកសកជាជម្រាលចំណោតស្ទឹងដែលទឹកហូលលើផ្ទៃថ្មរាបស្មើនិងមានចំណោតឡើងចុះដោយអន្លើមានបណ្ដោយប្រមាណ ៥០០មអមដោរុយក្ខជាតិតូចធំបៃតងស្រងាត់និងព្រៃឬស្សីដែលជាម្លប់ដ៏ត្រជាក់តាមបណ្ដោយមាត់ស្ទឹងសេកសក។ អ្នកទេសចរទៅលេងសេកសកអាចចូលលេងពពុះពេជចិន្ដាដងទងើនិងទស្សនារមណីយដ្ឋានបុរសប្រវត្តិល្អាងស្ពានដែលនៅក្នុងចង្កោមសេកសកតែមួយនិងមានចម្ងាយពី៥គម ទៅ៦គម ពីគ្នាប៉ុណ្ណោះ។ Sen Sork is located in Treing commune, Ranttanak Mondeul district, about 50 kilometers southwest of the provincial town. It has long been a popular site for local people to visit. Sek Sork is a sloping stream, about 500 meters long, from which water flows over a flat stone surface. There are green forests nearby, and wild bamboo grows in rows along the stream, providing shade. Visitors to Sek Sork can also go to the Pich Chenda Dangtung water bubble and the Laang Spean Andnet site, which are only about​ 5-6 kilometers away.
Read More

Showing 81 - 84 of 84 posts