ប្រាសាទតាកែវ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រាសាទតាកែវ គឺជាប្រាសាទបុរាណរបស់ខ្មែរយើង ដែលត្រូវបានកសាង នៅសតវត្សទី១០ ក្នុងរាជព្រះបាទជ័យរវន្ម័ទី៥ ដែលជាព្រះរាជ្យបុត្ររបស់ ព្រះបាទរាជិន្រ្ទវរន្ម័ទី២ សាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ។ ព្រះអង្គក៏ចាប់ផ្តើមកសាងប្រាសាទភ្នំមួយមានរាងជាសាជី ក្នុងឆ្នាំ៩៧៤ ដែលមានអ័ក្ស ពីកើតទៅលិច ៥០០ម៉ែត្រ តាមផ្លូវភ្ជាប់ទៅនឹងបារាយណ៍ យសោធរតាដាក ខាងកើត។ ព្រះអង្គបានដាក់ឈ្មោះប្រាសាទនោះថា ហេមគីរី ដែលមានន័យថាភ្នំមាស ដោយយោងតាមសិលាចារឹក។ ប្រាសាទនេះ មានកសិណ្សទឹកប្រវែង ២៥៥ គុណ ១៩៥ម៉ែត្រ គោបុរៈទី១ ១២២គុណ ១០៦ម៉ែត្រ គោបុរៈទី២ កំពស់ ៥.៥ម៉ែត្រ ប្រវែង ៨០គុណ ៧៥ម៉ែត្រ បណ្ណាល័យ ២ សាលចម្លាក់វែង២ ខ្លី២ រាងប្រាសាទគឺ៥ថ្នាក់ មានកំពស់ប្រហែល៤៥ម៉ែត្រពីដី ជាន់ខាងលើបង្អស់មាន៥ប្រាង្គ ក្នុងនោះ៤ប្រាង្គ ដែលសង់លើផ្ទៃរាបស្ថិតតាមជ្រុងនីមួយមានកំពស់ ៨ម៉ែត្រ ហើយប្រាង្គកណ្តាល មានកំពស់១២ម៉ែត្រ ដែលតំកល់សិវៈលឹង្គ។
Rohal Village, Nokor Thom Commune, Siem Reap City, Siem Reap Province, is home to Takeo Temple. An old Khmer temple named Takeo was constructed in the tenth century under the rule of King Jayavarman V, the son of King Rajinvarman II, and dedicated to Iso. In 974, he also started construction on a cone-shaped mountain temple with an axis running from east to west, 500 meters along the road leading to the Yasodharatak baray east. According to the inscription, he gave the temple the name Hemkiri, which is Sanskrit for "Golden Mountain". The temple contains a water farm that is 255 by 195 meters long, a first gopura that is 122 by 106 meters long, a second gopura that is 5.5 meters high and 80 by 75 meters long, two libraries, two long statues, and two short sculptures. It has five levels and is roughly 45 meters high. There are 5 towers visible from the bottom level, 4 of which are built on the flat terrain at each corner and are each 8 meters high, while the central tower, which holds Shiva Ling, is 12 meters high.