អូរសោម គឺជាជម្រកនៃសម្បត្តិធម្មជាតិមួយ ដែលស័ក្តិសមនឹងសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេង និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ។ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើផងដែរទេសចរណ៏ធម្មជាតិ អូរសោមដែល មានទីតាំងស្ថិតនៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទេសចរណ៏ធម្មជាតិ អូរសោម ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍ធម្មជាតិ, ទឹកជ្រោះឬទឹកធ្លាក់, កសិដ្ឋានឬចំការ, ព្រៃភ្នំ, អេកូទេសចរណ៍។ រីឯចំណុចសំខាន់ៗនៅ ទេសចរណ៏ធម្មជាតិ អូរសោម មានដូចជា៖ ការងូតទឹកធ្លាក់ដ៏ត្រជាក់ ជិះទូក ឬកាយ៉ាក់តាមបឹង ដើរទស្សនាកសិដ្ឋាន ឡើងភ្នំ ពិកនិច គយគន់ថ្ងៃលិច មើលសត្វចម្រុះ ទស្សនាទេសភាពព្រៃភ្នំ បោះជំរុំឬបោះតង់ ដើរលេងថ្មើរជើង កន្លែងគេង និងចំណុចផ្សេងៗទៀត។
O'Som is a haven of natural resources ideal for individuals who enjoy exploring, watching the sunset, trekking in the mountains, camping, and taking in the local flora and fauna. O'Som eco-tourism, which is located in the O'Som commune, Veal Veng district, and Pursat province, is particularly notable for having a crocodile sanctuary. O'Som eco-tourism falls under the following categories: eco-tourism, waterfall or waterfall, farm or plantation, Mountain forest, and ecotourism. O'Som ecotourism attractions include ice baths, lake boating or kayaking, farm tours, mountain climbing, picnics, sunset views, wildlife viewing, mountain views, camping or camping, and hiking.as well as other things.
កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយ ដែលស្ថិតនៅបឹងទន្លេសាបដែលភាគច្រើនប្រជាពលរដ្ឋនៅនោះ ដែលច្រើនប្រកបរបរនេសាទត្រី ។ហើយទីនោះក៏ទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្តច្រើននារដូវវស្សា។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានឃើញទិដ្ឋភាព ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ។ ទីនោះមិនមែនជាតំបន់ទំនើប អ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែភូមិបណ្តែតទឹកនឹងធ្វើឲ្យលោកអ្នក បានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។ ប្រសិនបើអាចបងប្អូនដែលមិនធ្លាប់ទៅគួតែទៅបានម្ដងដើម្បីរកបទពិសោធន៍ថ្មីៗដែលជាការកំដរអារម្មណ៍និងថតរូបលេងស្អាតៗនិងគយគន់មើលទេសភាពថ្ងៃរៀបលិច។
On the Tonle Sap Lake, Kampong Luong, also known as the Floating Village, is a popular tourist destination where most people fish. When it rains, it attracts a lot of foreign tourists as well. Once there, you'll observe daily life among the locals as well as how the house expands like a mushroom and floats on the water, accessible only by boat. Although it is not a bustling urban location like other popular tourist spots, the floating hamlet will give you a flavor of what it is like to live by a river and be a fisherman. If at all feasible, individuals who have never been should do so to discover new, enjoyable experiences, capture stunning images, and take in the sunset.
បឹងម្លេចគឺជាទីកន្លែងដ៏ស្រស់ស្អាតមួយស្ថិតនៅស្រុកជុំគិរីខេត្តកំពតដែលមានចម្ងាយ៩៣គីឡូម៉ែត្រពីភ្នំពេញ។ផ្ទៃបឹងលាតសន្ធឹងមួយនេះព័ទ្ធជុំវិញដោយទេសភាពជួរភ្នំដ៏ស្រស់បំព្រងនិងពោរពេញដោយខ្យល់អាកាសត្រជាក់បរិសុទ្ធ ហើយបឹងមួយនេះមិនត្រឹមកើតឡើងដោយធម្មជាតិនោះទេហើយថែមទាំងមានប្រវត្តិសាស្ដ្រដ៏គួរឱ្យចាប់អារម្មណ៍ថែមទៀតផង។នៅទីនោះក៏មានរមណីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរផងដែរហើយភ្ញៀវទេសចរក៏អាចមកស្នាក់នៅលេងកម្សាន្តដែលមានកន្លែងបោះតង់និងមានជារីសតនៅទីនោះផងដែល។ទីនោះក៏មានកន្លែងលេងកម្សាន្ត ដូចជា ជិះទូក ជិះកាយាគ ជិះខ្សែរ៉ត និងថែមទាំងមានរទះរំអិលថែមទៀតផង។ជាពិសេសភ្ញៀវទេសចរក៏អាចភ្លក់រសជាតិអាហារប្រចាំតំបន់បានទៀតផង។
Boeung Mlech, in the Chum Kiri district of Kampot Province, is a lovely location 93 kilometers from Phnom Penh. This lake's section is surrounded by stunning mountain scenery, has a lot of fresh air, and is not only naturally present but also has a fascinating past. Also, there are resorts for visitors, and they are welcome to stay there in the resorts and tents. Also, there are places for recreation including boating, kayaking, cable car trips, and wheelchairs. Particularly, visitors can sample the cuisine of the region.
ទឹកធ្លាក់ឆាយសន្ធរ គឺជាទឹកធ្លាក់ដែលមន្ទីទេសចរណ៍ទើបតែនិងរកឃើញថ្មីដែលស្ថិតនៅលើខ្នងភ្នំក្រវ៉ាញក្នុងតំបន់វាំងខ្វាវ ក្នុងភូមិ ក្សេត្របូរី ឃុំសន្រ្ទៃ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ សម្រាប់ផ្លូវដែលធ្វើដំណើរទៅដល់ទីនោះគឺមាន២ខ្សែ ទី១ ធ្វើដំណើរចេញពី ស្រុកក្រគរធ្វើដំណើរតាមផ្លូវចំការចិន ទៅកាន់វាំងខ្វាវ ។ ទី២ អាចធ្វើដំណើរចេញពីស្រុកភ្នំក្រវ៉ាញទៅកាន់តំបន់វាំងខ្វាវតែម្ដង់។ រមណីយដ្ឋានឆាយសន្ធរ ក៏ជារមណីយដ្ឋានបែបធម្មជាតិ ដែលមានទេសភាពយ៉ាងស្រស់ស្អាត មានទឹកធ្លាក់ថ្លាឈ្វេងហូរកាត់ផ្ទាំងថ្ម កាត់តាមដងអូរនិងឬសឈើព្រមទាំងមានម្លប់ឈើត្រឈឹងត្រឈៃហើយនៅទីនោះភ្ញៀវទេសចរក៏អាចងូចទឹកលេងនិងថតរូបលេងកម្សាន្តជាពិសេសសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេងបោះតង់ហើយក៏ជាទីពេញចិត្តសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ។ សម្រាប់បងប្អូនដែលចូលចិត្តប្រភេទផ្សងព្រេងគួរតែសាកល្បងទៅលេងនិងថតរូបលេងកម្សាន្ត៕
A recently discovered waterfall named Chhay Santhor Waterfall can be found in the Veang Khvav area of Kseth Borey village, Sontrey commune, Phnom Kravanh district, and Pursat province. It is situated on the ridge of Cardamom Mountain. For the road to reach there, there are two lines, the first one is from Krakow district, the road from Chamkar Chen to Veang Khvav. Second, you can get to the Veang Khvav neighborhood from the Phnom Kravanh district. Natural attractions such as clear waterfalls, rock formations, streams, and tree roots can be found at Chhay Santhor Resort, where visitors may also have fun in the water. Camping is a beloved activity for folks who love the outdoors, especially adventure seekers. Those who enjoy adventure should consider going and taking photos.
ទឹកធ្លាក់ហោងស្ថិតនៅភូមិស្រែវែងឃុំទឹកជ្រៅស្រុកតំបែរមានចម្ងាយប្រមាណ៥៧គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំទឹកធ្លាក់ហោងគឺជាតំបន់ភ្នំក្រំថ្មហើយរូងថ្មរាប់សិបម៉ែត្រការេដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ទឹកធ្លាក់ហោងមានដីប្រមាណ១.៨០០ហិតាដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ហើយទីនោះមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធ។ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗនិងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ទឹកធ្លាក់ហោងកំពុងមានការពេញនិយមទៅទស្សនាកម្សាន្ដពីភ្ញៀវយ៉ាងខ្លាំងភ្ញៀវទេសចរជាញឹកញាប់បានមកទីនេះជារៀងរាល់ថ្ងៃសៅរិ៍អាទិត្យនិងពេលមានបុណ្យជាតិម្ដងៗ ។
Hoang Waterfall is situated approximately 57 kilometers from Tbong Khmum Provincial Town in Sre Veng Village, Teuk Chrov Commune, and Tambor District. All of the area, which is around 1,800 hectares, is covered in deep trees. Also, there is a lovely view and clean air. Visitors frequently travel to admire the natural landscape, go swimming, and play in the swift waters. Hoang Waterfall is a very famous tourist destination; visitors frequently visit here on Saturdays, Sundays, and on holidays.