ប្រាសាទជ្រុង ជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ដែរមានចម្ងាយប្រហែល ១៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទនេះបានសាងសង់ឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ។ប្រាសាទជ្រុង ជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិងគួរឱ្យចាប់អារម្មណ៍។ បើយោងតាមឯកសារដែលស្រាវជ្រាវ និង ចងក្រង បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណិតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ។ តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម។
A small temple called Prasat Chrung can be found within the Bayon Temple's outer walls at the intersection of the Om River, some 15 kilometers from the provincial center of Siem Reap. King Jayavarman VII erected the temple in the late 12th and early 13th centuries to honor the Bodhisattva Lokesvara. The interesting and revered sunset may be viewed from Prasat Chrung. The papers gathered and researched indicate that Prasat Chrung is a tiny, lavish temple with a vivid floral design and several deities throughout the entire temple. The tower faces east toward Khan, a room made of sandstone and laterite that measures roughly 15 by 10 meters and is 5.7 meters high above the back of the wall. Khan was constructed at an angle to the walls of Angkor Thom. South and west walls.