ទឹកឈូអូរចាបចំកណ្តាលទន្លេសេសានគឺជារមណីយដ្ឋានធម្មជាតិដែលផ្ដល់នូវទេសភាពដ៏ស្រស់ស្អាតអមតាមដងទន្លេសេសានភ្ញៀវទេសចរនឹងឃើញក្យូសសាងសង់ប្របលើផ្ទៃទឹកដ៏ធំល្វឹងល្វើយ។ទឹកហូររឹមៗថ្លាឆ្វង់ដ៏ត្រជាក់ស្រេបគួរឲ្យចង់ចុះទៅងូត។ទីនោពិតជាស័ក្តិសមបំផុតសម្រាប់ការជួបជុំមិត្តភក្តិក្រុមគ្រួសារជាមួយរមណីយដ្ឋាននៅតំបន់ប៉ែកឧត្តរនៃប្រទេសកម្ពុជាមួយនេះ។ដែលមានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុងឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែងដោយភ្ញៀវទេសចរគ្រាន់តែចេញដំណើរពីក្រុងស្ទឹងត្រែងតែចម្ងាយ ២១ គីឡូម៉ែត្រប៉ុណ្ណោះ ខណៈផ្លូវធ្វើដំណើរនៅស្របតាមដងទន្លេសេសានតែម្តង។