រមណីយដ្ឋានដីរលុះធំជារមណីយដ្ឋានធម្មជាតិកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តជាពិសេសគឺថ្ងៃឈប់សម្រាកចុងសប្តាហ៍និងថ្ងៃបុណ្យជាតិធំៗ។តំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិដីរលុះធំឬហៅថាតំបន់ដីច្រោះនៅជើងភ្នំនោះមកដល់ពេលនេះគឺមានការទាក់ទាញមនុស្សទៅទស្សនាមានចំនួនកាន់តែច្រើនឡើងជាងពេលមុន។ភ្ញៀវទេសចរភាគច្រើនគឺទៅថតរូបលេងកម្សាន្តនិងចង់ដឹងស្គាល់ពីរមណីយដ្ឋានធម្មជាតិនេះផងដែរ។រមណីយដ្ឋានដីរលុះធំមានទីតាំងស្ថិតនៅក្បែរជើងភ្នំ ដែលមានចម្ងាយ១៨គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់សង្កាត់កូនក្រៀល និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។