ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ។ប្រាសាទបក្សីចាំក្រុង សាងសង់នៅសតវត្សទី១០ គ.ស ៩៦៨ ហើយចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា និងមានកាំជណ្តើរស្ថាបនា ដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ប្រាសាទនេះមាន៤ ថ្នាក់ កសាងពីថ្មបាយក្រៀមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិសតែក្បាច់រចនាសំរាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក។
About 150 meters north of Phnom Bakheng, on the left side of the road, in the heart of a thick forest, is where you'll find Baksey Chamkrong Temple. The temple contains a staircase made of red brick and limestone that was erected to honor the Hindu god Iso. The temple is made of limestone and has four levels. The upper brick temple has stairs going in all four directions and three false doors, but the design for closing the outside is no longer present. The only good carvings left are those on the gate, which feature Indra seated on a Pratravan (a three-headed elephant) with Ganesh on both ends and an inscription on the east door.