Discover

ស្ទឹងព្រៃប្រស់ (The Steung Prei Pros)

ស្ទឹងព្រៃប្រស់ (The Steung Prei Pros)

  ស្ទឹងព្រៃប្រស់ ជារមណីយដ្ឋានធម្មជាតិកែច្នៃស្ថិតក្នុងភូមិព្រៃព្រាលឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចម្ងាយប្រហែល ១៦គីឡូម៉ែត្រ នៅអមសងខាងផ្លូវជាតិលេខ៦ ភាគពាយព្យនៃទីរួមខេត្ត ។រមណីយដ្ឋាន នេះ មាន កន្លែងធំ ទូលាយ សម្រាប់ ភ្ញៀវ ទេសចរ កម្សាន្ត។ រមណីយដ្ធាននេះ មានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ នៅពេលដែលភ្ញៀវឆ្លងកាត់ តែងតែសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរីករាយជាមួយទេសភាព។ រមណីយដ្ឋានស្ទឹងព្រៃប្រស់ជាកន្លែងសម្រាប់ភ្ញៀវទេសចរ ក្នុងការបង្កើតសកម្មភាពដូចជា លេងទឹក ជិះទូក ស្ទូចត្រី មើលសត្វផ្សេងៗ និងថ្ងៃលិច១ ភ្ញៀវទេសចរអាចជ្រើសរើសសម្រាកលំហែកាយនៅរមណីយដ្ឋាន ដើម្បីទទួលទានអាហារ។ រមណីយដ្ឋាននេះ ជា កន្លែង សម្រាក លំហែកាយ បន្ទាប់ ពី ភ្ញៀវ ទេសចរ មក កម្សាន្ត នៅ រមណីយដ្ឋាន ស្ទឹង ព្រៃប្រស់ នាពេល រសៀល។   The Steung Prei Pros is a natural man-made site located at Prey Priel village, Trapaing Rousey Commune, Kampong Svay district about 16km on both sides of national road 6 northwest of a provincial town. The site covered by the place is massive and offers loads for tourists to enjoy. The site has a popular place for national - international tourists when they travel across this region to rest leisure, fresh air and eat to watch the view. The Prei Pros has been a venue for tourists can also enjoy various other recreational activities such as swimming, fishing, riding boats, and watching many kinds of birds and sunsets. The tourists can also choose to enjoy the blissful at the resting cottage at the site which has been particularly built to provide the essence of luxury to the travelers. The site is a destination after they visit some tourism sites in the province and afternoon they returned to the Steung Prei Pros site.      
Read More
រមណីយដ្ឋានទំនប់អូរមាន (O Mean Dam)

រមណីយដ្ឋានទំនប់អូរមាន (O Mean Dam)

រមណីយដ្ឋានទំនប់អូរមានគឺជាតំបន់ធម្មជាតិកែច្នៃ មានទីតាំងស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ មានចម្ងាយ៥៥គ.ម ពីទីរួមខេត្ត និងចម្ងាយប្រមាណ ២៥គ.ម ពីរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកពេលធ្វើដំណើរមកដល់ទីប្រជុំជនផ្សារ តាអោក បត់ឆ្វេងតាមផ្លូវថ្នល់កៅស៊ូចម្ងាយប្រហែល ១០គ.ម ទើបមកដល់តំបន់កម្សាន្ដទំនប់អូរមាន ។តំបន់នេះគឺជាប្រព័ន្ធស្រោចស្រពដែលត្រូវបានរាជរដ្ឋាភិបាលជួសជុលស្ដារឡើងវិញនៅឆ្នាំ២០១៥រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ ដែលតែងតែមក លេងកម្សាន្ត សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ពិសារអាហារ ជាមួយគ្នានេះភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្ត ទស្សនាការនេសាទ ត្រីធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះផងដែរ។   O Mean Dam is a man-made site located in Popeung village, Meanchey commune, Sandan district about 55km from provincial town and about 25km from Sambor Prei kuk cultural site when arriving at Ta Oak market town turn left on road about 10km to the Au Mean. This area is an irrigation scheme rehabilitation constructed in 2015 by the current Royal Government. This area is very popular with local tourists. They always go to visit there for relaxing, fresh air, and eating local food with the fresh landscape and swimming, boat ride, fishing, and visit local people's daily livelihood.      
Read More
តំបន់អេកូទេសចរណ៍ផាត់សណ្តាយ (Phatsanday)

តំបន់អេកូទេសចរណ៍ផាត់សណ្តាយ (Phatsanday)

តំបន់អេកូទេសចរណ៍ផាត់សណ្តាយ  ភូមិសាស្រ្តនៅក្នុងតំបន់នេះទាំងហេដ្ឋារចលនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាជននៅលើទូកនិងផ្ទះ បណ្ដែតទឹកស្ថិតនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយមានចម្ងាយប្រមាណ ១២៥គ.មភាគពាយព្យនៃទីរួមខេត្តកំពង់ធំ។និងមានចម្ងាយប្រមាណ ១៥គ.មពីទីរួមស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងអ្នកភូមិភាគច្រើនតែងតែប្រកបមុខរបរនេសាទហើយលក់ត្រីទៅកាន់ទីផ្សារឆ្នុរទ្រូខេត្តកំពង់ឆ្នាំងនិងមួយចំនួនមកកាន់ខេត្តកំពង់ធំជាមួយគ្នានេះសហគមន៍ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សត្រីមេពូជនៅក្នុងតំបន់ផាត់សណ្ដាយនេះផងដែរ ។ ក្រៅពីនេះនៅក្នុងតំបន់សហគមន៍នេសាទក៏មានសក្កានុពលធនធានធម្មជាតិជីវៈចម្រុះដល់សំបូរបែបនិងតំបន់អេកូទេសចរណ៍ដូចជាទស្សនាថ្ងៃរះថ្ងៃលិចលើផ្ទៃទឹកទស្សនាព្រៃលិចទឹកធំជាងគេទស្សនាការនេសាទត្រីដើមឈើលិចទឹកមានអាយុកាលរយឆ្នាំទស្សនាសត្វស្លាបទស្សនាតំបន់រាមសារ វត្ថុអនុស្សាវរីយ៍កែច្នៃពីកំប្លោកទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកកន្លែងបោះតង់ជាមួយគ្នានេះសហគមន៍មានបម្រើជាសេវាកម្មដូចជាសេវាកម្មផ្ទះស្នាក់សេវាកម្មម្ហូបអាហារសេវាកម្មទូក។   Infrastructures and people living in this area with the boats and floating houses located in Prekkhsach village, Phatsanday commune, Kampong Svay district about 125km northwest of a provincial town and about 15km from Boribor district town, Kampong Chhnang province. The majority of villagers always practice fishing and sell fish to supply Kampong Chhnang markets and others to Kampong Thom such as dried fish, smoked fish, fish paste, and fish or meat paste, etc. The community also actively contributes to fish conservation in the Whitsunday area. The community covered by the place is massive and offers loads for the tourists to enjoy with biodiversity resources and Eco-Tourism potentials such as large flooded forest, floating village, fish feeding, sunset, old nature trees (about 100years), the flock of birds, Ramsar, visiting local people's daily livelihood and serve homestay, foods. (local), boat and souvenir made from water hyacinth and camping. Please, all visitors hel ) more purchase fish products and support all community services to increase all local people's income.      
Read More
សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគិរីបឹងក្រញ៉ាក (Boeung Kranhak)

សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគិរីបឹងក្រញ៉ាក (Boeung Kranhak)

សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគិរីបឹងក្រញ៉ាកជាតំបន់ធម្មជាតិដ៏ស្រស់ត្រកាលមានទីតាំងស្ថិតនៅភូមិកន្ទឺរ និងភូមិត្បូងទឹកឃុំមានរឹទ្ធិស្រុកសណ្តាន់មានចម្ងាយ៨០គ.មពីទីរួមខេត្ត ដោយធ្វើដំណើរមកដល់ទីប្រជុំជនស្រុកសណ្តាន់ បត់ស្ដាំបន្តដំណើរតាមផ្លូវទៅតំបន់ព្រៃឡង់ មានចម្ងាយ ៦គ.មទើបមកដល់តំបន់សហគមន៍ អេកូទេសចរណ៍រស្មីភូមិពីរគីរីបឹងក្រញ៉ាកតំបន់សហគមន៍អេកូទេសចរណ៍នេះមានសក្កានុពលទេសចរណ៍ជាច្រើនដូចជា ព្រៃឈើធម្មជាតិ ទីទួលប្រាសាទបុរាណ មានសត្វស្លាបកម្រជាច្រើនប្រភេទ មានផ្ទៃបឹង ធំទូលាយអាចងូតទឹកលេងកម្សាន្ត រួមជាមួយការបម្រើសេវាកម្មរបស់សហគមន៍មានផ្ទះស្នាក់ ម្ហូបអាហា ជិះទូកកម្សាន្ត ការដើរព្រៃ និងការបោះតង់សម្រាប់ទេសចរណ៍ផ្សងព្រេង។   Boeung Kranhak CBT is a natural site located in Kanti and TbongToek village, Meanrith commune, Sandan district about 80km from the provincial town when arriving at Sandan town turn right on road about 6km to the Bong Kranhak CBT. Bong Kranhak CBT has tourism potentials like the nature forest, the feature of an ancient temple, rare birds and landscape of water view, and swimming in the natural lake. The community has accommodation service (homestay), food and beverages (local), boat riding, adventuring, and camping.          
Read More
រមណីយដ្ឋានទំនប់បង្ហៀរ៦មករា (​​​​​6 Makara Dam)

រមណីយដ្ឋានទំនប់បង្ហៀរ៦មករា (​​​​​6 Makara Dam)

រមណីយដ្ឋានទំនប់បង្ហៀរ៦មករា គឺជារមណីយដ្ឋានធម្មជាតិកែច្នៃ មានទីតាំងស្ថិត នៅភូមិក្បាលបី ឃុំទីពោរ ស្រុកសន្ទុក មានចម្ងាយ៤៣គ.ម ពីទីរួមខេត្តកំពង់ធំនិង ចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីរមណីយដ្ឋានភ្នំសន្ទុក មកដល់ប្រឡាយទឹកជ្រាប់ហើយ ធ្វើដំណើរបត់ឆ្វេង តាមផ្លូវគ្រួសក្រហមអមសង្ខាងខាងប្រឡាយ ទើបមកដល់តំបន់កម្សាន្តទំនើបបង្ហៀរ៦មករា។ចម្ងាយ៦០០០ម៉ែត្រ តំបន់នេះគឺជាប្រព័ន្ធធារាស្ត្រចាប់ ផ្តើមកសាងនៅឆ្នាំ១៩៧៨ ក្នុងរបប ប៉ុល ពត និងត្រូវបានរាជរដ្ឋាភិបាលជួសជុលស្តារ ឡើងវិញនៅឆ្នាំ២០១៨ ។រមណីយដ្ឋាននេះមានការពេញនិយមពីសំណាក់ភ្ញៀវ ទេសចរជាតិ ដែលតែងតែមកលេងកម្សាន្តនាពេលចុងសប្ដាហ៍ថ្ងៃឈប់សម្រាក និង ថ្ងៃបុណ្យនានា ដើម្បីសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកកម្សាន្ត ជិះទូក ស្ទូចត្រី និងពិសារអាហារ។   6 Makara Dam is a man-made site located in Kbal Bei village, Tipor commune, Santuk district about 28km from the provincial town and about 13km from cultural and natural Phnom Santuk site when traveling beyond 2km from Phnom Santuk site then turn left on the red road about 6000m along with canal on both sides to the 6 Makara. This area is a hydraulic system constructed in 1978 during the Pol Pot regime and restored in 2018 by the current Royal Government. This area is very popular with local tourists. They always go to visit there on a weekend day and another vacation day off for relaxing, fresh air, and eating local food with the fresh landscape and swimming, boat riding, and fishing.      
Read More

Showing 76 - 80 of 84 posts