Discover

ស្ទឹង​ពពក ( Stueng PoPork )

ស្ទឹង​ពពក ( Stueng PoPork )

ស្ទឹង​ពពកជា​តំបន់​ទេសចរណ៍និង​ស្អាត​អស្ចារ្យ​មួយទៀតដែលមាន​ទីតាំងនៅ​ភូមិ​ក្រាំងចេកឃុំ​ដង​ពែងស្រុកស្រែ​អំបិលខេត្តកោះកុង​។ពពក​រសាត់​ដេ​ដាសជា​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​សម្រាប់អ្នកទេសចរ​ណ៍ដែល​បាន​ទៅដល់​តំបន់​ស្ទឹង​ពពក​​។ក្រៅពីនេះគេ​អាច​គយគន់​ទេសភាព​ទឹកធ្លាក់និង​ដងព្រែកអមដោយ​ព្រៃព្រឹក្សា​ដ៏​ត្រឈឹងត្រឈៃ​ត្រជាក់​ល្ហឹម​ទៀតផង​។​ដើម្បីទៅទីនោះភ្ញៀវទេសចរណ៍ត្រូវ​ជិះ​ម៉ូតូ​ឡើង​ភ្នំដែល​ដឹក​ដោយ​ប្រជា​សហគមន៍ឆ្ពោះទៅ​ស្ទឹង​ពពកដែលមាន​ចម្ងាយ៣,៥០០​ម៉ែត្រ​។​នៅទីនោះភ្ញៀវទេសចរ​ណ៍អាច​គយ​គន់​ទេសភាព​ពពក​រសាត់​ដេ​ដាស​សក្បុសយ៉ាង​ស្រស់ស្អាត់នៅ​ដើមខែ​វស្សានិង​ដើម​រដូវរងា​។ក្រៅពីនេះអ្នកទេសចរ​អាច​ទស្ស​នា​ដងព្រែកនិង​ទឹកធ្លាក់​ពី​ភ្នំបោះតង់ឬ​ចង​អង្រឹង​ស្នាក់​នៅក្នុង​តំបន់​ទេសចរ​ណ៍ធម្មជាតិ​ដ៏​ស្ងប់ស្ងាត់​នេះ​បានផងដែរ​។​    
Read More
រមណីយដ្ឋានស្ទឹងក្រញូង (Stung Kranhung Resort)

រមណីយដ្ឋានស្ទឹងក្រញូង (Stung Kranhung Resort)

រមណីយដ្ឋានស្ទឹងក្រញូងគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបងមានចម្ងាយប្រមាណ៨០គីឡូងម៉ែត្រពីទីរួមខត្តស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូតខេត្តបាត់ដំបង។ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូចនិងធំដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរក៏អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុសរាយប៉ាយក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះរាប់ពាននាក់។ដូច្នេះហើយភ្ញៀវទេសចរគួរតែសាកល្បងទៅលេងដើម្បីបំបាត់ភាពនឿយហត់ពីការងារហើយក៏បានលើកតម្ដើងវិស័យទេសចរណ៍នៅក្នុងស្រុកថែមទាំងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕  
Read More
សហគមន៍អេកូ–ទេសចរណ៍កោះផ្តៅ (Koh Pdao Ecotourism Community)

សហគមន៍អេកូ–ទេសចរណ៍កោះផ្តៅ (Koh Pdao Ecotourism Community)

សហគមន៍អេកូទេសចរណ៍កោះផ្តៅដែលជាតំបន់សំម្បូរទៅដោយធនធានធម្មជាតិជាច្រើនដូចជាសត្វផ្សោតទន្លេមេគង្គព្រៃឈើទន្លេព្រែកអូរសត្វព្រៃសត្វស្លាបនិងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។​ដែលមានចម្ងាយ៤៥គីឡូម៉ែត្រពីខេត្តក្រចេះកោះផ្តៅនិងសំភិនគឺជាភូមិពីរក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅលើកោះរងាវ។កោះរងាវជាកោះមួយ​ដែលវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀតមានប្រវែង​៤៥គីឡូម៉ែត្រ ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្នុងប្រទេសកម្ពុជា​។ដើម្បីទៅដល់ភូមិនេះអ្នកធ្វើដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ៣៨គីឡូម៉ែតពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរនិងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ៦គីឡូម៉ែតទៀត។អ្វីដែលទាក់ទាញនៅតំបន់នោះគឺភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោតនិងសត្វស្លាបច្រើនប្រភេទមើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរជិះម៉ូតូឌុបសហគមន៍ជួលកង់ជិះទស្សនាសហគមន៍ដែលភ្ញៀវទេសចរក៏អាចចូលរួមសកម្មភាពជួយសហគមន៍និងសកម្មភាពដាំដុះផ្សេងៗ ហើយនៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ ដែលចំអិនដោយប្រជាសហគមន៍ផងដែរ។​     
Read More
សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត ( Chi Phat Community-Based Ecotourism )

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាត ( Chi Phat Community-Based Ecotourism )

សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជីផាតស្ថិតនៅ​ក្នុង​ស្រុក​ថ្មបាំងខេត្ត​កោះកុង​ជាតំបន់​ព្រៃកោងកាង​និងជាជង្រុកសត្វ​ស្លាបអភិរក្ស​ដែលមានទេសភាពស្រស់ស្អាតត្រជាក់ភ្នែកខ្យល់អាកាសល្អបរិសុទ្ធ។ទឹកធ្លាក់និងទេសភាពតាមមាត់ស្ទឹង ពាងបូរាណ ចេតិយ សត្វព្រៃ និងព្រៃភ្នំ មុជទឹក ជិះកង់ គយគន់ទេសភាពតាមមាត់ស្ទឹង ឡើងភ្នំនិងបោះតង់គេងក្នុងព្រៃដើម្បីឃ្លាំមើលសត្វព្រៃ។​ដោយទីនេះសម្បូរទៅដោយដើមឈើរុក្ខជាតិអមជុំវិញស្ទឹងពណ៌បៃតងស្រងាត់​ពិសេសទឹកថ្លាឆ្វេងអាចលំហែអារម្មណ៍ប្រកបដោយភាពរីករាយផងដែរ។ ភាពទាក់ទាញនិងសម្រស់ដ៏ស្រស់ត្រកាលទាំងនេះហើយទើបធ្វើអោយភ្ញៀវទេសចរទៅទស្សនាឥតឈប់ឈរនិងសម្រាកលំហែកាយលេងនៅតំបន់នោះផងដែរ។
Read More
សហគមន៍​នេសាទ​ពាម​ក្រសោប ( Peam Krosaob Community )

សហគមន៍​នេសាទ​ពាម​ក្រសោប ( Peam Krosaob Community )

សហគមន៍​នេសាទ​ពាម​ក្រសោបគឺ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយស្ថិត​នៅ​ក្នុង​ភូមិបាងកាយ៉ាកឃុំ​ ពាមក្រសោបស្រុក​មណ្ឌលសីមាខេត្ត​កោះកុង។សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់និងទាក់ទាញបំផុតរបស់ខេត្តកោះកុងតំបន់នេះបានទទួលភ្ញៀវជាតិអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗដោយសារតំបន់នេះមាន​អ្វីដែលទាក់ទាញនៅតំបន់នោះគឺមានព្រៃកោងកាងមានប្រពន្ធ័អេកូឡូស៊ីជីវៈចម្រុះគ្រប់ប្រភេទជាជម្រកសត្វក្នុងទឹកនិងសត្វស្លាបកន្លែងចញ្ចឹមត្រីនិងខ្ចងច្រើនប្រភេទនៅក្នុង ព្រៃកោងកាងអណ្ដូងបុរាណដែលមានទឹកសាបអាចអោយប្រជាជនប្រើប្រាស់បានគ្រប់រដូវមានស្ពានយោលប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរលេងទស្សនាទេសភាពតាមដងព្រែកមានប៉មដែលមានកម្ពស់ ១៧ ម៉ែត្រអោយភ្ញៀវឡើងហើយអាចទស្សនាទេសភាពព្រៃតាមដងព្រែកដ៏ខៀវស្រងាត់នៃព្រៃកោងកាងព្រែកនិងសត្វផ្សោតសមុទ្រដែលតែងតែរធ្វើការបំលាស់ទីពីដែនទឹកនៅមុខឆ្នេរពាមក្រសោបទៅកាន់ដែនទឹកខេត្តត្រាតប្រទេសថៃនៅក្នុងសហគមន៍នេះក៏មានបម្រើនូវសេវាកម្មសំខាន់ៗដូចជាសេវាហូបចុកនិងលក់វត្ថុអនុស្សាវរីយ៍ជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ទេសភាពព្រៃកោងកាងសត្វស្លាបស្វាសត្វអំពិលអំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋាន ។    
Read More

Showing 51 - 55 of 84 posts