ភូមិនេសាទមាត់ឃ្មង់ស្ថិតនៅតំបន់ស្ពានមាត់ឃ្មង់ឃុំជីរោទ៍ទី២ស្រុកត្បូងឃ្មុំក្នុងរដូវទឹកទន្លេមេគង្គឡើងក្លាយទៅជាកន្លែងទេសចរណ៍ដោយមានអ្នកទេសចរមកពីគ្រប់ទិសទីទៅលេងកម្សាន្ត។នៅទីនោះអ្នកទេសចរអាចជិះទូកលេងជិះទាទឹកស្ទូចត្រីព្រមទាំងថតរូបស្អាតៗនិងភ្ញៀវទេសចរក៏អាចទទួលទានអាហារនៅកន្លែងនេះថែមទៀតផងដោយមានសេវាម្ហូបអាហារជាស្រេចតែម្ដង។ហើយនៅទីនោះភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តរៀងរាល់ចុងសប្ដាហ៍និងពេលមានបុណ្យទានម្ដងៗ៕