កន្លែងសប្បាយមួយកន្លែងក្នុងខេត្តកំពតដែលទាក់ទាញភ្ញៀវទេសចរដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បីនិងធំជាងគេនោះគឺឧទ្យានដងព្រែក។ឧទ្យានដងព្រែកគឺជាកន្លែងកម្សាន្តថ្មីដែលអាចឱ្យអ្នកមកកម្សាន្តបានយ៉ាងរីករាយជាមួយនឹងការលេងទឹកដោយមានពោងឱ្យលោតលេងទៀតផង។ជាពិសេសភ្ញៀវទេសចរក៏អាចកម្សាន្តជាមួយនឹងការជិះទូកកៃយ៉ាកនិងជិះទាទឹកនៅក្នុងទឹកព្រែកដែលមានទឹកថ្លាយង់ព្រមទាំងគយគន់ទេសភាពនៅតាមមាត់ព្រែកឬក៏អាចសាកល្បងល្បែងកម្សាន្តថ្មីបែបព្រឺព្រួចផ្សងព្រេងនោះគឺការជិះខ្សែរ៉តចេញពីដើមឈើកម្ពស់ជាង១០ម៉ែត្រដើម្បីឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដែលមានប្រ វែងប្រមាណ២០០ម៉ែត្រ។គ្រាន់តែគិតទៅក៏សប្បាយដែរណសម្រាប់ទីតាំងស្ថិតក្នុងភូមិបត់ក្បាលដំរីឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) នៅឆ្ងាយពីខេត្តកំពតប្រហែល ១០គីឡូម៉ែត្រ។