រមណីយដ្ឋានទេសចរណ៍អូរឫស្សីកណ្តាលគឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតក្នុងខេត្តដែលមានលក្ខណៈសក្តានុពលពិសេសខុសពីគេដែលជាតំបន់កើតឡើងដោយធម្មជាតិបូករួមការកែច្នៃបន្ថែម។រមណីយដ្ឋានទេសចរណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧មានចម្ងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងនិងបត់ទៅតាមផ្លូវលំ៧០០ម៉ែត្រទៀត។ហើយសម្រាប់ការធ្វើដំណើរវិញអមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ហើយតំបន់រមណីយដ្ឋានអូរឫស្សីកណ្តាលនេះបានទាក់ទាញយ៉ាងខ្លាំងជារៀងរាល់ថ្ងៃឈប់សម្រាកគឺភ្ញៀវទៅលេងកម្សាន្តច្រើនដោយសារទីនោះយើងមានជាកន្លែងលេងទឹកកម្សាន្តជាអូរចឹងភ្ញៀវចូលចិត្តទៅលេងកម្សាន្ត ក្រោមម្លប់ឈើត្រជាក់ផងដែរ។ហើយជាប្រចាំចំពោះភ្ញៀវទេសចរជាមធ្យមបច្ចុប្បន្នបានទៅលេងចន្លោះពីរង្វង់១០០នាក់ដែលភ្ញៀវចូលទៅដល់ហាក់ទទួលបានអារម្មណ៍ប្លែកដោយសារជ្រលងដងអូរក្នុងព្រៃដោយឡែកពាក់ព័ន្ធលើសេវាកម្មម្ហូបអាហារនៅទីនោះក៏មានលក់ផងដែរ៕