ប្រាសាទអូរថ្មដាប់ មានទីតាំងស្ថិតនៅលើភ្នំគូលែន ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ដែលមានចំងាយប្រមាណជា ៧០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទអូរថ្មដាប់ នៃអតីតរាជធានី មហិន្រ្ទបព៌តភ្នំគូលែន ឬ មហិន្រ្ទបព៌តជាឈ្មោះដែលប្រសិទ្ធិនាមដោយ ព្រះបាទជ័យវរ្ម័នទី២ នៅពេល ដែលព្រះអង្គឡើងទៅលើភ្នំគូលែននិងបន្ទាប់ពីព្រះអង្គធ្វើការបង្រួបបង្រួមនិងស្ដារ ប្រទេសជាតិអោយ មានឯកភាពឡើងវិញ។ ប្រាសាទអូរថ្មដាប់ សាងសងឡើងដោយព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សទី៩។ ដែរសព្វថ្ងៃក៏ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តដែរមាន សក្តានុពលទេសចរណ៍សំខាន់ៗយ៉ាងច្រើន ដូចជាប្រវត្តិនៃការសាងសង់ប្រាសាទ ចម្លាក់ក្បូក្បាច់ ទីតាំង រចនាបទ និង ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែកម្យាន្ត មើលប្រាសាទ រចនាបទ ព្រៃព្រឹក្សា។