សួនមេអំបៅកែបគឺជាកន្លែងកម្សាន្តមួយដែលមានមេអំបៅជាង៦០ប្រភេទបានលាក់ខ្លួនក្នុងសួនមេអំបៅដែលនៅជិតឧទ្យានជាតិកែបក្នុងខេត្តកែប។វាមានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីក្រុងកែបប្រមាណ២៥នាទី។ទីនោះជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តសម្រាប់ខេត្តផងដែរ។សួននេះមានកន្លែងចិញ្ចឹមមេអំបៅកន្លែងអង្គុយលេងអាហារដ្ឋាននិងជាសួនដែលមានផ្កាច្រើនប្រភេទផងដែរ។ហើយសួននេះមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។