ព្រែកលាបនិងបាក់ខែងជារមណីយដ្ឋានទេសចរណ៍មួយដែរនៅក្បែរៗគ្នាដែលមានចម្ងាយពីភ្នំពេញប្រមាណ២៥គីឡូម៉ែត្រដោយធ្វើដំណើរចាប់ពីស្ពានជ្រោយចង្វារទៅត្រង់តាមផ្លូវជាតិលេខ6A។រមណីយដ្ឋានព្រែកលាបនិងបាក់ខែងគឺជារមណីយដ្ឋានប្របនឹងមាត់ទឹកទន្លេដោយអ្នកនឹងឃើញមានកញ្ចុះឬតូបស្បូវអណ្ដែតលើទឹកជាច្រើនតាមដងទន្លេសម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែអារម្មណ៍ហើយកន្លែងនោះភាគច្រើនជាកន្លែងពេញនិយមសម្រាប់យុវវ័យមន្ត្រីរាជការសម្រាប់សម្រាកលំហែអារម្មណ៍ពីការងារការសិក្សានៅចុងសប្ដាហ៍ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមបណ្ដោយមាត់ដងទន្លេមេគង្គ។ហើយនៅទីនោះក៏មានម្ហូបជាច្រើនមុខឆ្ងាញ់ៗសម្រាប់លក់ឱ្យភ្ញៀវផងដែរហើយអ្វីដែលគេពេញនិយមនៅតំបន់ទាំងពីរនោះគឺពោតស្ងោរឆ្ងាញ់។សម្រាប់អ្នកដែលមិនធ្លាប់ទៅគួរតែទៅសាកល្បងឲបានម្ដងដើម្បីលំហែអារម្មណ៍ពីការងារ និងការសិក្សា នាពេលចុងសប្ដាហ៍ផងដែរ ។