ប្រាសាទតាណី ជាប្រាសាទមួយ ដែលមានចំងាយប្រមាណជា ២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រវែង ១៥០ម៉ែត្រពីខាងលិចបារាយណ៍ខាងកើត។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន ប្រាសាទតាណី មានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ សព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច ហើយមានស្លាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។ នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបកណ្តាលត្រូវបានដាប់បំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ ។