សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយជាសហគមន៍អេកូទេសចរណ៍ដែលហ៊ុមព័ទ្ធដោយកោះនៅក្នុងទន្លេមេគង្គនៃឃុំអូរស្វាយស្រុកបុរីអូរស្វាយខេត្តស្ទឹងត្រែង។សម្រាប់ការធ្វើដំណើរអមទៅដោយសម្រស់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវដែលជាចំណីចក្ខុរបស់ភ្ញៀវទេសចរ។ទីនោះសម្បូរទៅដោយជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីដូចជាព្រៃលិចទឹកដីល្បាប់ឆ្នេរខ្សាច់និងសត្វជិតផុតពូជជាច្រើនប្រភេទ។ភ្ញៀវទេសចរដែលមកកម្សាន្តគឺពួកគាត់ចូលចិត្តផ្ដិតយករូបភាពដ៏ស្រស់ស្អាតងូចទឹកលេងបោះតង់គយគន់ទេសភាពព្រៃលិចទឹកមើលថ្ងៃរះនិងទិដ្ឋភាពថ្ងៃរៀបលិចជាដើម។ក្នុងមួយសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយឆ្នាំសហគមន៍អាចរកចំណូលបានប្រមាណ៨ពាន់ដុល្លារពីអេកូទេសចរណ៍មួយនេះ។ដែលប្រាក់ចំណូលទាំងនោះបានមកពីសមាជិកសហគមន៍បានរៀបចំជាសេវាកម្មទេសចរណ៍ដូចជាបង្កើតជាផ្ទះសំណាក់សហគមន៍រៀបចំម្ហូបអាហារដែលនៅក្នុងនោះសហគមន៍បានបង្កើតកម្មវិធីទស្សនាក្នុងតំបន់ធម្មជាតិនិងកម្មវីធីវប្បធម៌ប្រចាំតំបន់សហគមន៍។