Discover

ទឹកធ្លាក់អូរតាសេក ( O tasek Waterfall )

ទឹកធ្លាក់អូរតាសេក ( O tasek Waterfall )

ទឹកធ្លាក់ អូរតាសេក មានទីតាំងស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~៥៩km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ទឹកធ្លាក់អូរតាសេកត្រជាក់ថ្លាឆ្វេងអាចងូតទឹកលេងបាន។ ទេសភាពព្រៃភ្នំខៀវស្រងាត់ដុះព័ទ្ធជុំវិញ។
Read More
កោះអណ្ដែតអេកូរីស៊ត ( Koh orndeth Resort )

កោះអណ្ដែតអេកូរីស៊ត ( Koh orndeth Resort )

កោះអណ្ដែតអេកូរីស៊តស្ថិតនៅខេត្តកោះកុងគឺជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅលើដងស្ទឹងតាតៃដែលព័ទ្ធជុំវិញទៅដោយជួរភ្នំក្រវាញហើយមានការតុបតែងបែបធម្មជាតិដែលមានបឹងហ្គាឡូនៅលើផ្ទៃទឹកអមទៅដោយធម្មជាតិពណ៌បៃតងស្រស់ព្រមទាំងមានខ្យល់ជំនោរបរិសុទ្ធដែលបក់តាមដងស្ទឹងតាតៃជាពិសេសមានផ្ដល់ជូននូវសេវាកម្មស្នាក់នៅដ៏ប្រណិតថែមទៀតផងជាកន្លែងដែលយើងអាចមកលំហែកាយពេលសម្រាកពីកាងារ។
Read More
ឧទ្យានជាតិភ្នំគូលែន ( Kulen Mountain )

ឧទ្យានជាតិភ្នំគូលែន ( Kulen Mountain )

ឧទ្យានជាតិភ្នំគូលែនជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ នៅទីនេះមានតំបន់ទេសចរណ៍សំខាន់ៗដូចជាទឹកធ្លាក់ធម្មជាតិ ទេសភាពព្រៃព្រឹក្សា ទីក្រុងបុរាណ និងប្រវត្តិសាស្រ្ត ។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្តលំហែកម្សាន្ត មើលព្រៃព្រឹក្សា លេងទឹកជ្រោះ ស្រូបខ្យល់បរិសុទ្ធ និងថតរូបទុកជាអនុស្សាវរីយ៍ហើយយើងក៏អាចបោះតង់បាននៅជិតធម្មជាតិផងដែរ។
Read More
សួនសត្វទឹកឈូ ( Tuek Chhu Zoo )

សួនសត្វទឹកឈូ ( Tuek Chhu Zoo )

សួនសត្វទឹកឈូមានចម្ងាយប្រមាណជា៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ទីនេះមានចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ ភ្ញៀវទេសចរអាចមើលសត្វនិងទេសភាពព្រៃភ្នំ ។សួន​សត្វ​នេះ​មានសត្វជាច្រើនប្រភេទដូចជា សត្វខ្លានិងសត្វដំរីជាដើម ដែល​សួនសត្វនេះមានទីតាំងស្ថិតនៅជាប់ជើងភ្នំ មានរុក្ខជាតិតូចធំដុះអមជុំវិញ សត្វនីមួយៗគឺត្រូវបានដាក់ឱ្យស្ថិតនៅក្នុងទ្រុង ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវដែលចូលទៅទស្សនា នៅក្នុងនោះអ្នកក៏អាចផ្តល់ជាចំណីដល់សត្វទាំងបានផងដែរ។
Read More
ភូមិចាស់ ( Phumi Chas )

ភូមិចាស់ ( Phumi Chas )

ភូមិចាស់គឺជាទីតាំងមួយសម្រាប់មកលំហែកាយពេលចុងសប្តាហ៍និងសំបូទៅដោយដើមឈើ។ ភូមិចាស់ស្ថិតនៅខេត្តកំពតក្នុងនោះមានជាអាហារបែបខ្មែរមានហាងកាហ្វេ មានកន្លែងសម្រាប់ធ្វើកម្មវិធីជាពិសេសមានកន្លែងសម្រាប់បោះតង់និងកន្លែងថតរូបបែបបុរាណជាច្រើន។
Read More

Showing 26 - 30 of 84 posts