រមណីយដ្ឋានអាងជីងចក់គឺជាស្រះក្នុងភូមិដែលស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំរបស់គេ ដែរស្ថិតនៅក្បែរជើងភ្នំខៀវ ក្នុងភូមិអូរច្រាកើត សង្កាត់បយ៉ាខា ទួលល្វា ក្រុងប៉ៃលិន។ ស្រះទឹកនេះត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងរបបអាណានិគមនិយមបារាំង។ ទឹកនេះហូរមកពីភ្នំក្បាលដំរី ហើយហូរចូលទៅកាន់ស្រះទឹកក្នុងភូមិដែលស្តុកទុក សម្រាប់កសិករដើម្បីស្រោយស្រពដំណាំ។ ភ្ញៀវទេសចរដែរធ្វើដំណើរទៅកាន់រមណីយដ្ឋាននេះ ភ្ញៀវទេសចរអាចមើលឃើញធម្មជាតិពណ៌ខៀវដ៏ស្រស់ស្អាត ជាមួយនឹងខ្យល់ឱកាសបរិសុទ្ធ ដែលជួយកាត់បន្ថយភាពតានតឹងរបស់លោកអ្នក។ តំបន់នោះមានកោះពីរ មានទឹកព័ទ្ធជុំវិញ មានស្ពានឈើដែលយើងអាចដើរកាត់បាន ហើយអាងទឹក នេះគឺមានក្រឡាផ្ទៃប្រហែល ៦០០០ម៉ែត្រការ៉េ ។