កោះអណ្ដែតអេកូរីស៊តស្ថិតនៅខេត្តកោះកុងគឺជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅលើដងស្ទឹងតាតៃដែលព័ទ្ធជុំវិញទៅដោយជួរភ្នំក្រវាញហើយមានការតុបតែងបែបធម្មជាតិដែលមានបឹងហ្គាឡូនៅលើផ្ទៃទឹកអមទៅដោយធម្មជាតិពណ៌បៃតងស្រស់ព្រមទាំងមានខ្យល់ជំនោរបរិសុទ្ធដែលបក់តាមដងស្ទឹងតាតៃជាពិសេសមានផ្ដល់ជូននូវសេវាកម្មស្នាក់នៅដ៏ប្រណិតថែមទៀតផងជាកន្លែងដែលយើងអាចមកលំហែកាយពេលសម្រាកពីកាងារ។