Discover

ព្រៃកោងកាង ( Prey Kongkang )

ព្រៃកោងកាង ( Prey Kongkang )

កោះកុង ជាខេត្តមួយដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍ ដែលមានទាំងសមុទ្រ ព្រៃកោងកាង ទឹកធ្លាក់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។​កោះកុងជាខេត្តធំបំផុតនិងឆ្ងាយជាងគេស្ថិតនៅជាប់ព្រំព្រទល់ថៃ លើសពីនេះកោះកុងជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេក្នុងចំណោមខេត្តជាប់សមុទ្រដទៃទៀតនៅកម្ពុជា។ព្រៃកោងកាងដែលមាននៅខេត្តកោះកុងបានផ្តល់ជាជម្រកសម្រាប់ពពួករស់នៅក្នុងទឹកនិងមច្ឆាពងកូន ហើយក៏បានធ្វើជារនាំងការពារឆ្នេរ ទល់នឹងខ្យល់ព្យុះ និងហូរច្រោះទឹក។ ក្រៅពីព្រៃកោងកាង ខេត្តកោះក៏មានឆ្នេរសមុទ្រដ៏ទាក់ទាញដែលមានកោះកុងក្រៅដែលស្ថិតក្នុងឃុំជ្រោយប្រស់ស្រុកកោះកុង។តំបន់នេះមានសក្តានុពលផ្នែកធនធានធម្មជាតិជីវៈចម្រុះនិងមានឆ្នេរខ្សាច់ស្រស់ស្អាតស្ថិតនៅលើផ្ទៃទឹក សមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់​
Read More
ភ្នំបូកគោ (​ Buko Mountain )

ភ្នំបូកគោ (​ Buko Mountain )

ភ្នំបូកគោស្ថិតក្នុងខេត្តកំពត។ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយក្នុងពេលបច្ចុប្បន្ននេះ។រមណីយដ្ឋានឋានសួគ៌បូកគោក៏មានរូបសំណាកលោកយាយម៉ៅដែលបានសាងសង់ឡើងនៅឆ្នាំ2010។ភ្ញៀវទេសចរដែលបានឡើងភ្នំបូកគោគឺមិនដែលរំលងការអុជធូបបន់ស្រន់និងថតរូបកំសាន្តនោះទេ។បងប្អូនអាចគយគន់ទេសភាព&ស្រូបខ្យល់អាកាសបរិសុទ្ធភ្នំបូកគោតាំងពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដង។
Read More
កាហ្វេលើភ្នំ( LED ZEP CAFE )

កាហ្វេលើភ្នំ( LED ZEP CAFE )

កាហ្វេលើភ្នំជាកន្លែងដ៏ពេញនិយមមួយស្ថិតក្នុងតំបន់ឆ្នេរខេត្តកែបមានអ្នកដំណើរជាច្រើនបានទៅថតរូបនិងផឹកកាហ្វេលើភ្នំយ៉ាងស្រស់ស្រាយ។កាហ្វេលើភ្នំមានទីតាំងនៅលើភ្នំកំពស់35 ម៉ែត្រស្ថិតនៅក្នុងខេត្តកែប។ អ្នកដែលបានមកលេងអាចគេងអង្រឹងមើលទៅទេសភាពនៅក្រោមម្លប់ដើមឈើធំៗនិងមានមេឃពណ៌ខៀវស្រងាត់និងការហ្វេមានតម្លៃសមរម្យ។ហាងកាហ្វេលើភ្នំក៏មានលក់ដូចជានំបុ័ង នំរ៉ូទីនិងអាហារផ្សេងៗទៀតផងដែរ។
Read More
ភ្នំប្រុសភ្នំស្រី (​​ Phnom Bros Phnom Srey )

ភ្នំប្រុសភ្នំស្រី (​​ Phnom Bros Phnom Srey )

ភ្នំប្រុសភ្នំស្រីជារមណីយដ្ឋានមួយដែលស្ថិតនៅខេត្តកំពង់ចាមមានចម្ងាយ115គីឡូម៉ែត្រពីរាជធានីភ្នំពេញវត្ត។ភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុសនៅចាំទិសខាងជើងគេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រីភ្នំប្រុ។ ភ្នំស្រីមានប្រវត្តិទាក់ទងនឹងទំនៀមទំលាប់ប្រពៃណីខ្មែរអំពីពិធីចូលស្ដីដណ្ដឹងដោយភាគីដែលចាញ់ត្រូវចូលដណ្ដឹងភាគីខាងឈ្នះដែលបានជាប្រពៃណីប្រុសដណ្ដឹងស្រីបច្ចុប្បន្ន។ផ្លូវជិះចូលភ្នំប្រុសភ្នំស្រីសំបូរទៅដោយព្រៃឈើនៅក្រោមភ្នំមានកន្លែងទីសការៈបូជានៅលើភ្នំសំបូរទៅដោយព្រៃឈើ។
Read More
ភូមិផ្កាត្រកួន (Phumi Phka Trokoun)

ភូមិផ្កាត្រកួន (Phumi Phka Trokoun)

ភូមិផ្កាត្រកួនស្ថិតនៅខេត្តកណ្ដាលគឺជារមណីយដ្ឋានកែច្នៃមួយកន្លែងដែលនៅក្បែរភ្នំពេញដែលមានកន្លែងស្អាតទីតាំងហាយស្រួលរកនិងបរិយាកាសល្អ។ទេសភាពធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វ។គឺពិតជាសាកសមសម្រាប់ការរស់នៅជួបជុំក្រុមគ្រួសារ។នៅទីនេះក៏មានលក់ជាម្ហូបអាហារបែបខ្មែរស្រុកស្រែជនបទផងដែរ។នៅក្នុងភូមិផ្កាត្រកួនក៏មានកង់សម្រាប់ជួលជិះក្នុងបរិវេណហើយនិងមានកន្លែងសម្រាប់ថតរូបលេងយ៉ាងច្រើន។
Read More

Showing 11 - 15 of 84 posts