សួនសត្វទឹកឈូមានចម្ងាយប្រមាណជា៨គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ទីនេះមានចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ ភ្ញៀវទេសចរអាចមើលសត្វនិងទេសភាពព្រៃភ្នំ ។សួនសត្វនេះមានសត្វជាច្រើនប្រភេទដូចជា សត្វខ្លានិងសត្វដំរីជាដើម ដែលសួនសត្វនេះមានទីតាំងស្ថិតនៅជាប់ជើងភ្នំ មានរុក្ខជាតិតូចធំដុះអមជុំវិញ សត្វនីមួយៗគឺត្រូវបានដាក់ឱ្យស្ថិតនៅក្នុងទ្រុង ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវដែលចូលទៅទស្សនា នៅក្នុងនោះអ្នកក៏អាចផ្តល់ជាចំណីដល់សត្វទាំងបានផងដែរ។