ប្រាសាទបន្ទាយទ័ព មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ដាច់ ឃុំ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ កសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដែរជាសមិទ្ធផលចុងក្រោយនៃស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី ៧ ដែលវត្ថុធាតុដើមធ្វើពីថ្មភក់ ដោយមានការយកលំនាំរចនាប័ទ្មពីសំណង់បរាសាទកំពូល ៥ ដូចជាប្រាសាទអង្គរវត្ត ហើយការកសាងឡើងដើម្បីឧទិសដល់វិញ្ញាណក្ខន្ធនៃកងទ័ពរបស់ព្រះអង្គ ដែលបានពលីជីវិត កាលពេលធ្វើសង្គ្រាមជាមួយនគរចំប៉ា នៅឯខេត្តសៀមរាប។នៅក្នុងពេលបច្ចុប្បន្ន ប្រាសាទនេះ មិនសូវមានទេសចរស្គាល់ ហើយក៏មិនសម្បូរអ្នកមកលេងផងដែរ ។