ឧទ្យានជាតិភ្នំគូលែនជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ នៅទីនេះមានតំបន់ទេសចរណ៍សំខាន់ៗដូចជាទឹកធ្លាក់ធម្មជាតិ ទេសភាពព្រៃព្រឹក្សា ទីក្រុងបុរាណ និងប្រវត្តិសាស្រ្ត ។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្តលំហែកម្សាន្ត មើលព្រៃព្រឹក្សា លេងទឹកជ្រោះ ស្រូបខ្យល់បរិសុទ្ធ និងថតរូបទុកជាអនុស្សាវរីយ៍ហើយយើងក៏អាចបោះតង់បាននៅជិតធម្មជាតិផងដែរ។