Discover

រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ (Grandpa sambath cocos farm)

រមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ (Grandpa sambath cocos farm)

រមណីយដ្ឋានចំការដូងប្រភពតាមសម្បត្តិស្ថិតនៅនៅខេត្តកណ្ដាល កន្លែងនេះជាកន្លែងល្អសម្រាប់លំហែកាយនឹងបំបាត់ភាពស្មុគស្មាញ កន្លែងនេះមានកញ្ចុះអាហារបែបខ្មែរមានកន្លែងកំសាន្តដូចជាការជិះទានៅលើទឹក ការជិះកង់ ផ្ទះបុរាណ និងកន្លែងឲ្យក្មេងលេងនឹងថតរូបជាច្រើន។ ទីនេះផងដែរមានស្រះទឹកសម្រាប់ស្ទូចត្រី មានកន្លែងរៀបចំកម្មវិធីជួបជុំបងប្អូន មានការជិះទូកកំសាន្ត មានកន្លែងស្នាក់នៅយ៉ាងប្រណិតស្អាតមានផាសុខភាពនិងមានខ្យល់អាកាសបរិសុទ្ធ។
Read More
ដូងទេរ (daung te)

ដូងទេរ (daung te)

ដូងទេរជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រស្ពានកំពតថ្មីប្រមាណ១០-១៥នាទី។​​នៅទីនោះជាកន្លែងមួយដ៏ល្បីស្ថិត​​ក្នុង​ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺនៅជាប់នឹងព្រែកកំពត ដែលជាទីលំហែសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត និងអ្វីដែលពិសេសនោះគឺ អាចអោយយើងជិះ​ទូក​ និងក្ដាររំអិល ជិះខ្សែរ៉ត បោះតង់ លោតខ្សែពួរ ស្ទួចត្រី តាមផ្ទៃព្រែកទាំងមូល ដែលពោរពេញទៅដោយទេសភាពលើផ្ទៃទឹកយ៉ាងស្រស់ត្រកាលតួយ៉ាង​បន្ទាប់ពីការគយគន់ទេសភាពនិងជិះទូកកម្សាន្តក៏នៅមានកញ្ចុះសម្រាប់ទទួលទានអាហារ យ៉ាងឆ្ងាញ់ពិសារបន្ថែមពីនេះទៀតនៅពេលលោកអ្នកបានទៅដល់និងមានអារម្មណ៍ថារំសាយអស់ទុក្ខកង្វល់។
Read More
ច្បារមាត់ស្ទឹង ( Chbar Mort Stueng )

ច្បារមាត់ស្ទឹង ( Chbar Mort Stueng )

ច្បារមាត់ស្ទឹងមានទីតាំងស្ថិតនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង។ ច្បារមាត់ស្ទឹងគឺជាកន្លែងសម្រាប់ផ្តិតយករូបភាពដ៏ស្រស់ស្អាតពីផ្កាចំរុះពណ៌ ញ៊ាំអាហារ ផឹកកាហ្វេគយគន់ទេសភាពតាមមាត់ស្ទឹងដោយទឹកស្ទឹងមានពណ៌ខៀវស្រងាត់និងគយគន់ថ្ងៃលិចនៅពេលល្ងាចផងដែរ។មិនតែប៉ុណ្ណោះទីនេះថែមទាំងមានរៀបចំកន្លែងថតរូបសម្រាប់ភ្ញៀវទេសចរនិងរួមជាមួយខ្យល់បរិសុទ្ធទៀតផង។
Read More
ដំណាក់ស្ដេច ( Domnak Sdach )

ដំណាក់ស្ដេច ( Domnak Sdach )

ដំណាក់ស្ដេច គឺជាអតីតព្រះរាជដំណាក់របស់ព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្ដម សីហនុ ដែលកសាងនៅក្នុងអំឡុងឆ្នាំ១៩៦២-១៩៦៥ស្ថិតនៅលើកំពូលភ្នំគិរីរម្យនៅខេត្តកំពង់ស្ពឺ។ មានទេសភាពធម្មជាតិពិតៗហើយក៏មានទឹកធ្លាក់ផងដែរដែលមានឈ្មោះថាទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេច។  
Read More
ឧទ្យានជាតិគិរីរម្យ ( Kirirom Park )

ឧទ្យានជាតិគិរីរម្យ ( Kirirom Park )

ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។នៅទីនេះសំបូរទៅដោយដើមឈើខ្ពស់ៗនិងទេសចរណ៍សំខាន់ៗដូចជា​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ និង​តំបន់​ល្អាង​ភ្នំ។ នៅទីនេះភ្ញៀវទេសចរអាចធ្វើការងូតទឹកកម្សាន្តអាហារញុំា​ ទស្សនាទេសភាពធម្មជាតិ​និងមានកន្លែងស្នាក់នៅយ៉ាងមានផាសុខភាព។
Read More

Showing 21 - 25 of 84 posts