Discover

កោះសំពៅមាស ( Koh sompov Meas )

កោះសំពៅមាស ( Koh sompov Meas )

កោះសំពៅមាស ឬក៏គេច្រើនហៅថា សួន​កោះ​សំពៅ​មាស ដែលផុសអណ្តែតខ្លួនឡើងនៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ស្ថិតនៅខាងមុខសាលាខេត្តចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើងចម្ងាយប្រមាណ១០០០ម៉ែត្រ។មានទីតាំងស្ថិតនៅភូមិពាលញែក១សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដែលជាការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។ហើយកោះសំពៅមាសក៏ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរ​ពីឆ្ងាយមកលេងផងដែរ។ជាពិសេសនៅពេលយប់ព្រលប់កោះសំពៅមាសមានពន្លឺចែងចាំងស្អាតហាក់ដូចជាមានពន្លឺមិនចាញ់ពន្លឺភ្លើទីក្រុងនាពេលរាត្រីឡើយ។   Around 1,000 meters north of the foot of the stone bridge, Koh Sampov Meas, also known as Koh Sampov Meas Park, floats in the Pursat River in front of the provincial hall. located in Sangkat Phteah Prey, Pursat City, Pursat Province, which is also a popular tourist destination, Peal Nhek 1 Village. Both residents and tourists use Koh Sampov Meas as a relaxing destination. Come also from afar to visit. Koh Sampov Meas, particularly at night, has a dazzling glow that appears to be as bright as the city lights at night.    
Read More
ទឹកធ្លាក់ច្រកល្អៀង(Laok Chreang Waterfall)

ទឹកធ្លាក់ច្រកល្អៀង(Laok Chreang Waterfall)

ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ​ ហើយក៏ជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេ ក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចម្ងាយប្រមាណជាង ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ។ បែបនេះហើយទើបធ្វើអោយខេត្តមួយនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ខ្លា ស្វា ទោច។ល។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព​បានផងដែរ។   The most stunning waterfall in the province of Pursat is Chrak Laeang Waterfall, a natural tourism destination. kilometers away from Pursat town, but it rivals Busra waterfall in terms of natural beauty, waterfalls, and verdant woodlands. Due to its abundance of vegetation, tall trees, chilly waterfalls, big boulders, wildlife refuges, tigers, monkeys, and other animals, this province has significant tourism potential. Visitors can unwind, take a bath, and take in the environment.
Read More
ទឹកធ្លាក់​តេជោ​បុស្ស​ស្បូវ (Techo Bossbov Waterfall)

ទឹកធ្លាក់​តេជោ​បុស្ស​ស្បូវ (Techo Bossbov Waterfall)

ទឹកធ្លាក់​តេជោ​បុស្ស​ស្បូវជា​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​តេជោ​បុស្ស​ស្បូវ​ដែល​ស្ថិត​នៅ​តំបន់​ជាយដែន​រវាង​ខេត្ត​ព្រះវិហារនិង​ប្រទេស​ថៃ​។ហើយទីនោះក៏ជាកន្លែងទេសចរណ៍មួយដែលមាន​ទេសភាព​ព្រៃឈើ​តូចធំ​ដុះអម​លាយ​ឡំ​ជាមួយ​នឹង​ផ្ទាំង​ថ្ម អាច​អង្គុយ​ទទួល​ទាន​អាហារនិងចុះ​ងូតទឹក​ត្រជាក់​ក្រោម​ម្លប់​ក្យូសផ្ទាំង​ថ្មនិង​ដើម​ឈើយ៉ាង​រីករាយ​រំសាយ​អស់​នូវក្តី​នឿយហត់​តែម្តង។​រមណីយដ្ឋាន​ទឹកធ្លាក់​តេជោ​បុស្សស្បូវដែល​មាន​ទេសភាព​ព្រៃឈើ​ធម្មជាតិ​បៃតង​ស្រងាត់​នារដូវ​វស្សា​នេះស្ថិត​នៅ​ក្នុង​ភូមិ​តេជោ​បុស្សស្បូវ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​ភ្ញៀវទេសចរ​គ្រាន់តែ​ចូលតាម​ផ្លូវ​ក្រួស​ក្រហមមាន​ចម្ងាយ​ប្រមាណ១៦គីឡូម៉ែត្រ​ផ្លូវជាតិ​នៅត្រង់​ចំណុច​កណ្តាល​នៃផ្លូវ​បំបែក​ឆ្ពោះ​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារនិង​ទៅកាន់​ទីប្រជុំជន​ស្រុក​ជាំក្សាន្ត​នៃ​ខេត្ត​ព្រះវិហារ។ដូច្នេះហើយកុំភ្លេចឈៀងចូលលេងកម្សាន្តនិងថតរូបស្អាតៗ។និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផងអោយកាន់តែរីកចម្រើនឡើង ៕ ​   តេជោ​បុស្ស​ស្បូ Waterfall. The តេជោ​បុស្ស​ស្បូ Waterfall Resort is situated on the line separating Preah Vihear from Thailand. Also, it is a beautiful tourist location. One can sit in little or big woods interspersed with rocks, dine, and take a cool bath in the shade provided by the rocks and trees. pleasantly eliminates all fatigue at once. The តេជោ​បុស្ស​ស្បូ Waterfall Resort is situated in តេជោ​បុស្ស​ស្បូ Village, Sra Em Commune, Choam Ksan District, Preah Vihear Province, and offers a glimpse of a lush, green forest during the rainy season. Visitors simply turn onto the approximately 16 km long red gravel road at the intersection leading to Preah Vihear's temple region and the town of Choam Ksan district in Preah Vihear province. Therefore, don't forget to go and snap some lovely pictures. and encourage the expansion of the regional tourism sector.
Read More
ជួរភ្នំក្រវ៉ាញ (chuor phnom kraveanh)

ជួរភ្នំក្រវ៉ាញ (chuor phnom kraveanh)

ជួរភ្នំក្រវាញគឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជួរភ្នំនេះស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូណ៌បែប ជាពិសេសតំបន់ព្រៃភ្នំនេះមានទំហំជាង ១,៥លានហិកតា។ ទីនេះមានរមណីយដ្ឋានពាសពេញតំបន់នៃជួភ្នំនេះ ហើយព្រៃនៅជួរភ្នំក្រវាញ ត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះទាំង៣៥ នៅលើភពផែនដី៕ ហើយភ្នំនេះក៏ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាផងដែលនោះគឺ ភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់១,៨១៣ម៉ែត្រ។ភ្នំនេះគឺមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរគ្រប់ទិសទី៕ The last significant rainforest in Southeast Asia is located in the Cardamom Mountains. This mountain range, which covers an area of more than 1.5 million hectares in the southwest of Cambodia, is abundant in natural resources. The mountain range is covered in resorts, and the Cardamom Forest is one of the world's top 35 biodiversity hotspots. Oral Mountain, which rises to a height of 1,813 meters, is also located on this mountain and is the tallest mountain in Cambodia. Tourists from all over the world travel here to see this mountain.  
Read More
ទឹកធ្លាក់អូរដា (Orda Waterfall)

ទឹកធ្លាក់អូរដា (Orda Waterfall)

ទឹកធ្លាក់អូរដា ជាប្រភេទទឹកអូរហូរបែបធម្មជាតិហូរចាក់ធ្លាក់មកពីប្រជុំភ្នំក្រវ៉ាញ ដែលមានទឹកថ្លាឈ្វេងហូតាមដំណាក់ថ្មហូរលាតសន្ធឹងយ៉ាងវែងអន្លាយ។ តែសម្រាប់ផ្លូវពិបាកក្នុងការធ្វើដំណើរបន្តិចក៏ដោយ ក៏មិនមានជាការលំបាក់និងបញ្ហាអ្វីដែរនៅពេលទៅដល់និងជួបបរិយាកាសបែបថ្មីដែលធ្វើអោយភ្ញៀវទេសចរទទួលយកបរិយាកាសបែបធម្មជាតិនៅតំបន់បានញ៊ាំងអោយការធ្វើដំណើររបស់លោកអ្នកបាត់អស់នូវភាពនឿយណាយហើយប្រែមកវិញនូវការសប្បាយពីធម្មជាតិដូចជាការងូចទឹកលេង និងស្រូបយកបរិយាកាសបែបព្រៃភ្នំវិញ។ នៅទីនោះត្រូវ បាន​បែង​ចែកជា​ ៣ តំបន់​កម្សាន្ដ គឺនៅ​ផ្នែក​ខាង​លើ​​ ទឹកហូរ​ជម្រាល​ស្រោប​កម្រាល​ថ្មធ្លាក់​ចុះចូល​អន្លង់​។ បន្ទាប់​មកនៅ​ផ្នែក​កណ្ដាល ​ជាទី​កន្លែង​លេង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ ពីព្រោះ​វាហូរ​ធ្លាក់​លើ​ផែន​ថ្មជា​ដំណាក់​រាក់ៗ​ ដែល​ផ្ដល់​អំណោយ​ផល​សម្រាប់​ងូត និង​គេង​សំដិល។ចំណែក​នៅ​ផ្នែក​ខាងក្រោម ជា​តំបន់​ទឹកហូរ​គួច​ខ្លាំង​ពេល​ទឹក​ជន់​ឡើង ពុះជ្រែក​ក្រហែង​ថ្មធំៗ​មុន​នឹង​ធ្លាក់​ទៅក្នុង​ស្ទឹង​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា​ប្រប​មាត់​ទឹក​ ដែល​បង្កើត​បាន​ជា​បរិយាស​ដ៏​ត្រជាក់​ល្ហឹម។ ហើយទឹកអូរដាស្ថិត​ក្នុង​ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ​ ខេត្ដ​ពោធិ៍សាត់ ចម្ងាយ​ប្រមាណ ៥៥ គីឡូម៉ែត្រ​ពីទី​រួម​ខេត្ដ និង​ប្រមាណ ៣០ គីឡូ​ម៉ែត្រ​ពីខ្លោង​ទ្វារ​ចូល​នៃ​វត្ដខ្លុង។   The Oda Waterfall is a sort of natural watercourse that emerges from the Cardamom Mountains and cascades through a substantial section of rock. There are no issues or problems when arriving and experiencing a new environment, which helps tourists accept the local natural environment and fuels their vacation, except for the road, which is a little challenging to travel. You banish dullness and return to the revitalizing and natural delights of snorkeling. The upper portion of the water must be separated into three recreational zones; it runs down the slope and onto a stone floor before dropping into a canyon. Then in the center is where tourists gather since it pours on the rock in shallow steps that are ideal for sleeping and bathing. When the floodwater breaks into big rocks, the lower part becomes a powerful whirlpool area. will plunge into the river, which is bordered by a forest and a waterfront, generating a cool environment. Moreover, Oda Water is situated in Rokat commune, Phnom Kravanh district, Pursat province, around 30 kilometers from the pagoda's entrance and 55 kilometers from the provincial capital.  
Read More

Showing 31 - 35 of 84 posts