ស្ទឹងពពកជាតំបន់ទេសចរណ៍និងស្អាតអស្ចារ្យមួយទៀតដែលមានទីតាំងនៅភូមិក្រាំងចេកឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង។ពពករសាត់ដេដាសជាផ្ទាំងទស្សនីយភាពថ្មីមួយសម្រាប់អ្នកទេសចរណ៍ដែលបានទៅដល់តំបន់ស្ទឹងពពក។ក្រៅពីនេះគេអាចគយគន់ទេសភាពទឹកធ្លាក់និងដងព្រែកអមដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃត្រជាក់ល្ហឹមទៀតផង។ដើម្បីទៅទីនោះភ្ញៀវទេសចរណ៍ត្រូវជិះម៉ូតូឡើងភ្នំដែលដឹកដោយប្រជាសហគមន៍ឆ្ពោះទៅស្ទឹងពពកដែលមានចម្ងាយ៣,៥០០ម៉ែត្រ។នៅទីនោះភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពពពករសាត់ដេដាសសក្បុសយ៉ាងស្រស់ស្អាត់នៅដើមខែវស្សានិងដើមរដូវរងា។ក្រៅពីនេះអ្នកទេសចរអាចទស្សនាដងព្រែកនិងទឹកធ្លាក់ពីភ្នំបោះតង់ឬចងអង្រឹងស្នាក់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្ងប់ស្ងាត់នេះបានផងដែរ។