សហគមន៍អេកូទេសចរណ៍កោះផ្តៅដែលជាតំបន់សំម្បូរទៅដោយធនធានធម្មជាតិជាច្រើនដូចជាសត្វផ្សោតទន្លេមេគង្គព្រៃឈើទន្លេព្រែកអូរសត្វព្រៃសត្វស្លាបនិងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។ដែលមានចម្ងាយ៤៥គីឡូម៉ែត្រពីខេត្តក្រចេះកោះផ្តៅនិងសំភិនគឺជាភូមិពីរក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅលើកោះរងាវ។កោះរងាវជាកោះមួយដែលវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀតមានប្រវែង៤៥គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ដើម្បីទៅដល់ភូមិនេះអ្នកធ្វើដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ៣៨គីឡូម៉ែតពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរនិងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ៦គីឡូម៉ែតទៀត។អ្វីដែលទាក់ទាញនៅតំបន់នោះគឺភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោតនិងសត្វស្លាបច្រើនប្រភេទមើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរជិះម៉ូតូឌុបសហគមន៍ជួលកង់ជិះទស្សនាសហគមន៍ដែលភ្ញៀវទេសចរក៏អាចចូលរួមសកម្មភាពជួយសហគមន៍និងសកម្មភាពដាំដុះផ្សេងៗ ហើយនៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ ដែលចំអិនដោយប្រជាសហគមន៍ផងដែរ។