សហគមន៍នេសាទពាមក្រសោបគឺជាតំបន់ទេសចរណ៍បែបធម្មជាតិមួយស្ថិតនៅក្នុងភូមិបាងកាយ៉ាកឃុំ ពាមក្រសោបស្រុកមណ្ឌលសីមាខេត្តកោះកុង។សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់និងទាក់ទាញបំផុតរបស់ខេត្តកោះកុងតំបន់នេះបានទទួលភ្ញៀវជាតិអន្តរជាតិរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗដោយសារតំបន់នេះមានអ្វីដែលទាក់ទាញនៅតំបន់នោះគឺមានព្រៃកោងកាងមានប្រពន្ធ័អេកូឡូស៊ីជីវៈចម្រុះគ្រប់ប្រភេទជាជម្រកសត្វក្នុងទឹកនិងសត្វស្លាបកន្លែងចញ្ចឹមត្រីនិងខ្ចងច្រើនប្រភេទនៅក្នុង ព្រៃកោងកាងអណ្ដូងបុរាណដែលមានទឹកសាបអាចអោយប្រជាជនប្រើប្រាស់បានគ្រប់រដូវមានស្ពានយោលប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរលេងទស្សនាទេសភាពតាមដងព្រែកមានប៉មដែលមានកម្ពស់ ១៧ ម៉ែត្រអោយភ្ញៀវឡើងហើយអាចទស្សនាទេសភាពព្រៃតាមដងព្រែកដ៏ខៀវស្រងាត់នៃព្រៃកោងកាងព្រែកនិងសត្វផ្សោតសមុទ្រដែលតែងតែរធ្វើការបំលាស់ទីពីដែនទឹកនៅមុខឆ្នេរពាមក្រសោបទៅកាន់ដែនទឹកខេត្តត្រាតប្រទេសថៃនៅក្នុងសហគមន៍នេះក៏មានបម្រើនូវសេវាកម្មសំខាន់ៗដូចជាសេវាហូបចុកនិងលក់វត្ថុអនុស្សាវរីយ៍ជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់ទេសភាពព្រៃកោងកាងសត្វស្លាបស្វាសត្វអំពិលអំពែកនាពេលរាត្រី និងភូមិនេសាទរបស់ប្រជាជនមូលដ្ឋាន ។