រមណីយដ្ឋានស្ទឹងក្រញូងគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដែលស្ថិតនៅភាគខាងលិចឈៀងខាងត្បូងទីរួមខេត្តបាត់ដំបងមានចម្ងាយប្រមាណ៨០គីឡូងម៉ែត្រពីទីរួមខត្តស្ថិតក្នុងភូមិ តាសាញ ឃុំ តាសាញ ស្រុកសំឡូតខេត្តបាត់ដំបង។ភ្ញៀវទេសចរណ៍អាចធ្វើដំណើរទៅទីនោះតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់រមណីយដ្ឋានតែម្ដង។រមណីយដ្ឋានស្ទឹងក្រញូងមានវិសាលភាពធំធេងអមដោយផ្ទៃដីមានដើមឈើទាំងតូចនិងធំដុះចម្រុះគ្នាជាអន្លើៗចោលម្លប់ដ៏ត្រឈឹងត្រឈៃក្រោមជំនោរខ្យល់ធម្មជាតិបបោសអង្អែលកាយដ៏ត្រជាក់ល្ហឹមនៅជាប់ នឹងមាត់ស្ទឹង ដែលមានចរន្តទឹកហូរខួបប្រាំងខួបវស្សា ។ ភ្ញៀវទេសចរក៏អាចចុះងូតទឹកលេងកម្សាន្តក្នុងស្ទឹងមានថ្មរដិបរដុបផុសរាយប៉ាយក្នុងពេលបុណ្យចូលឆ្នាំម្តង មានភ្ញៀវមកលេងទឹកនៅទីរមណីយដ្ឋាននេះរាប់ពាននាក់។ដូច្នេះហើយភ្ញៀវទេសចរគួរតែសាកល្បងទៅលេងដើម្បីបំបាត់ភាពនឿយហត់ពីការងារហើយក៏បានលើកតម្ដើងវិស័យទេសចរណ៍នៅក្នុងស្រុកថែមទាំងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ៕