សួនស្នេហ៍ជនបទនេះផ្ទុះការចាប់អារម្មណ៍មេនទែនពីសំណាក់ភ្ញៀវទេសចរ មានទីតាំងស្ថិតនៅ ភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងមានចម្ងាយ ប្រហែល~៧គីឡូពីរង្វង់មូលក្រុងសិរីសោភ័ណ។សួនស្នេហ៍ជនបទមួយប្រភេទនេះរំលិចនូវការចាប់អារម្មណ៍មិនណយដែរនិងណា!មកទាំងព្រមនូវទេសភាពពព្រាយនៃសម្រស់សួនផ្កាចម្រុះពណ៌ និងទេសភាពជុំវិញ។បន្ថែមទាំងមានខ្បល់បកមកប៉ះភក្ត្រាយ៉ាងបរិសុទ្ធក្រៅពីនេះមានសេវាកម្មម្ហូបអាហារទាន់ចិត្តព្រមទាំងឩជារសឆ្ងាញ់ពិសារបរិយាកាសនេះល្អបំផុតសម្រាប់អ្នកមាន គម្រោងដើរលេងប្រចាំសប្ដាហ៍តែមិនដឹងទៅណាអាចមកទីនេះបានប្រកបដោយផាសុខភាព។លើសពីនេះទៅទៀតសួននេះមានផ្ដល់សេវាកម្មច្រើនប្រភេទដល់ភ្ញៀវទេសចរដូចជាទី កន្លែងកម្សាន្តសម្រាប់កុមារហើយអ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ គឺការផ្ដល់សេវាកម្មថត Pr-wedding សម្រាប់គូស្នេហ៍ទៀតផង។