សហគមន៍អេកូទេសចរណ៍ឃុំជីផាតស្ថិតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុងជាតំបន់ព្រៃកោងកាងនិងជាជង្រុកសត្វស្លាបអភិរក្សដែលមានទេសភាពស្រស់ស្អាតត្រជាក់ភ្នែកខ្យល់អាកាសល្អបរិសុទ្ធ។ទឹកធ្លាក់និងទេសភាពតាមមាត់ស្ទឹង ពាងបូរាណ ចេតិយ សត្វព្រៃ និងព្រៃភ្នំ មុជទឹក ជិះកង់ គយគន់ទេសភាពតាមមាត់ស្ទឹង ឡើងភ្នំនិងបោះតង់គេងក្នុងព្រៃដើម្បីឃ្លាំមើលសត្វព្រៃ។ដោយទីនេះសម្បូរទៅដោយដើមឈើរុក្ខជាតិអមជុំវិញស្ទឹងពណ៌បៃតងស្រងាត់ពិសេសទឹកថ្លាឆ្វេងអាចលំហែអារម្មណ៍ប្រកបដោយភាពរីករាយផងដែរ។ ភាពទាក់ទាញនិងសម្រស់ដ៏ស្រស់ត្រកាលទាំងនេះហើយទើបធ្វើអោយភ្ញៀវទេសចរទៅទស្សនាឥតឈប់ឈរនិងសម្រាកលំហែកាយលេងនៅតំបន់នោះផងដែរ។