រមណីយដ្ឋានភ្នំដោះក្រមុំ គឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិភាគតិច រមែងធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ ។ រមណីយដ្ឋាននេះស្ថិតនៅក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគីរី ហើយទីនេះក៏ ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយនៅទីនេះក៏ជាកន្លែងអំណោយផលបំផុតសម្រាប់ការថតរូប និងមើលថ្ងៃរៀបលិច។