ទឹកធ្លាក់រម្យនា ទឹកធ្លាក់រមនាទីពីរជាកន្លែងកម្សាន្តដ៏រីករាយមួយនៅក្នុងខេត្តមណ្ឌលគីរី ដែរមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។ ទីនេះមានទេសភាពយ៉ាងស្រស់បំព្រង គួរជាទីចាប់ចិត្តខ្លាំងសម្រាប់ភ្ញៀវទេសចរជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយព្រៃឈើតូចធំ និងជួរភ្នំបង្កើតបានជាផ្ទាំងទស្សនីយភាពឆើតឆាយ និងមានម្លប់ឈើធំៗដែលផ្តល់ជាកន្លែងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្តទទួលទានអាហារ ពិចនិក និងងូតទឹកធ្លាក់ថ្លាត្រជាក់យ៉ាងសប្បាយរីករាយ ។ហើយនៅជាប់ទឹកធ្លាក់នោះមានវារីអគ្គិសនីខ្នាតតូចមួយដែលអាចបម្រើដល់អ្នកភូមិនៅតំបន់នោះផងដែរ៕