ទឹកធ្លាក់ស្រែអំពិល ជាប្រភេទទឹកជ្រោះបែបធម្មជាតិដែរស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ទីនេះបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនអោយចូលមកលេងកម្សាន្តទីនេះពោពេញទៅដោយ ភ្នំដែលមានទេសភាពស្រស់បំព្រង និងមានដើមឈើតូចធំធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្ត ម្តងហើយម្តងទៀតឥតឈប់ឈរ ។ ហើយទីនេះភ្ញៀវទេសចរ អាចលំហេរកាយ និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់ ។