ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ហើយក៏ជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេ ក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចម្ងាយប្រមាណជាង ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ។ បែបនេះហើយទើបធ្វើអោយខេត្តមួយនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ខ្លា ស្វា ទោច។ល។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាពបានផងដែរ។
The most stunning waterfall in the province of Pursat is Chrak Laeang Waterfall, a natural tourism destination. kilometers away from Pursat town, but it rivals Busra waterfall in terms of natural beauty, waterfalls, and verdant woodlands. Due to its abundance of vegetation, tall trees, chilly waterfalls, big boulders, wildlife refuges, tigers, monkeys, and other animals, this province has significant tourism potential. Visitors can unwind, take a bath, and take in the environment.