ទឹកធ្លាក់អូរដា ជាប្រភេទទឹកអូរហូរបែបធម្មជាតិហូរចាក់ធ្លាក់មកពីប្រជុំភ្នំក្រវ៉ាញ ដែលមានទឹកថ្លាឈ្វេងហូតាមដំណាក់ថ្មហូរលាតសន្ធឹងយ៉ាងវែងអន្លាយ។ តែសម្រាប់ផ្លូវពិបាកក្នុងការធ្វើដំណើរបន្តិចក៏ដោយ ក៏មិនមានជាការលំបាក់និងបញ្ហាអ្វីដែរនៅពេលទៅដល់និងជួបបរិយាកាសបែបថ្មីដែលធ្វើអោយភ្ញៀវទេសចរទទួលយកបរិយាកាសបែបធម្មជាតិនៅតំបន់បានញ៊ាំងអោយការធ្វើដំណើររបស់លោកអ្នកបាត់អស់នូវភាពនឿយណាយហើយប្រែមកវិញនូវការសប្បាយពីធម្មជាតិដូចជាការងូចទឹកលេង និងស្រូបយកបរិយាកាសបែបព្រៃភ្នំវិញ។ នៅទីនោះត្រូវ បាន​បែង​ចែកជា​ ៣ តំបន់​កម្សាន្ដ គឺនៅ​ផ្នែក​ខាង​លើ​​ ទឹកហូរ​ជម្រាល​ស្រោប​កម្រាល​ថ្មធ្លាក់​ចុះចូល​អន្លង់​។ បន្ទាប់​មកនៅ​ផ្នែក​កណ្ដាល ​ជាទី​កន្លែង​លេង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ ពីព្រោះ​វាហូរ​ធ្លាក់​លើ​ផែន​ថ្មជា​ដំណាក់​រាក់ៗ​ ដែល​ផ្ដល់​អំណោយ​ផល​សម្រាប់​ងូត និង​គេង​សំដិល។ចំណែក​នៅ​ផ្នែក​ខាងក្រោម ជា​តំបន់​ទឹកហូរ​គួច​ខ្លាំង​ពេល​ទឹក​ជន់​ឡើង ពុះជ្រែក​ក្រហែង​ថ្មធំៗ​មុន​នឹង​ធ្លាក់​ទៅក្នុង​ស្ទឹង​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ​ប្រឹក្សា​ប្រប​មាត់​ទឹក​ ដែល​បង្កើត​បាន​ជា​បរិយាស​ដ៏​ត្រជាក់​ល្ហឹម។ ហើយទឹកអូរដាស្ថិត​ក្នុង​ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ​ ខេត្ដ​ពោធិ៍សាត់ ចម្ងាយ​ប្រមាណ ៥៥ គីឡូម៉ែត្រ​ពីទី​រួម​ខេត្ដ និង​ប្រមាណ ៣០ គីឡូ​ម៉ែត្រ​ពីខ្លោង​ទ្វារ​ចូល​នៃ​វត្ដខ្លុង។

 

The Oda Waterfall is a sort of natural watercourse that emerges from the Cardamom Mountains and cascades through a substantial section of rock. There are no issues or problems when arriving and experiencing a new environment, which helps tourists accept the local natural environment and fuels their vacation, except for the road, which is a little challenging to travel. You banish dullness and return to the revitalizing and natural delights of snorkeling. The upper portion of the water must be separated into three recreational zones; it runs down the slope and onto a stone floor before dropping into a canyon. Then in the center is where tourists gather since it pours on the rock in shallow steps that are ideal for sleeping and bathing. When the floodwater breaks into big rocks, the lower part becomes a powerful whirlpool area. will plunge into the river, which is bordered by a forest and a waterfront, generating a cool environment. Moreover, Oda Water is situated in Rokat commune, Phnom Kravanh district, Pursat province, around 30 kilometers from the pagoda's entrance and 55 kilometers from the provincial capital.