ប្រាសាទគុកនគរ ស្ថិតនៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក មានចម្ងាយ ៧៩គីឡូម៉ែត្រពីទីរួមខេត្តតាមផ្លូវជាតិលេខ៦បត់ស្តាំចម្ងាយ២គ.ម។ប្រាសាទគុកនគរត្រូវ បានសាងសង់នៅលើដីរាបស្មើមានរាងជាចតុកោណកែងធ្វើអំពីថ្មបាយក្រៀមថ្មភក់ បែរមុខទៅទិសខាងកើត និងមានកំពែងព័ទ្ធជុំវិញ ។កំពែងនេះមានបណ្តោយ៣៥ម (ពីកើតទៅលិច) ទទឹង២៤ម (ពីជើងទៅត្បូង) កំពែងនេះមានកម្ពស់២ម៉ែត្រ និងកម្រាស់ ០,៨ ម៉ែត្រ មានក្លោងទ្វារពីរ ឬគោបុរៈ។គោបុរៈខាងកើតមានកម្ពស់៩ម៉ែតចែកជាបីបន្ទប់ ហើយខាងលិចមានគោបុរៈតូចមានរាងជាបួនជ្រុងនៅប្រាសាទខាងកើតមានស្រះទឹកពីរៈ ស្រះតូចមួយមានជម្រៅ៣ម៉ែត្រ បណ្ដោយ ៤៥ម៉ែត្រ ទទឹង២០ម៉ែត្រ និងស្រះធំមានបណ្តោយ ១៦០ម៉ែត្រទទឹង៨៨ម៉ែត្រហើយជម្រៅជាង១ម៉ែត្រ ។ប្រាសាទនេះសាងសង់នៅសតវត្សទី១០-១១ក្នុងរាជព្រះបាទសូរិយាវរ្ម័នទី១ (១០០២-១០៥០គ.ស) ស្ថិតក្នុងរចនាបថឃ្លាំង ឧទ្ទិសចំពោះព្រះសិវៈ ។
Kuk Nokor temple is located in Trodork Poung Village, Long kor Commune, Laing Kok district, about 79 km from the provincial town on national road 6 and turns right about 2 km. These sanctuaries were built on flat ground, on a square terrace made of late rite and sandstone facing to the East with the rampart surrounding. This rampart has a 35 m length (East to West) and a 25 m width (North to South). There is a surrounding rampart of one-meter height and 0.8 meters thick with two gateways (Gopura): The eastern gateway is 9 m in height and divided into 3 rooms, and the western gateway is small and has a square shape. East of the temple, there are < ponds the small one has about 3-meter depth, 45-meter length, and 20-meter width, and the big one has 160-meter in length, 88-meter width, and more than one-meter depth. Prasat Kuk Nokor was built in the 10*-11 century by king Suryavarman I (1002-1050) in Khleang style, dedicated to Shiva.