រមណីយដ្ឋានបឹងសំរិទ្ធិ គឺជារមណីយដ្ឋានកែច្នៃ ផ្តើមកសាង នៅឆ្នាំ២០០៦ ស្ថិតនៅ ភូមិដូង ឃុំបល្ល័ង្គ ស្រុកបាយរាយណ៍ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន កំពង់ថ្ម ប្រហែល ១៥០០ម និងផ្លូវបត់ឆ្វេងតាមផ្លូវចាក់កៅសុំប្រវែង២៥០០ម ។មានរឿងនិទានពីរដែលទាក់ទងនឹងផ្តិលសំរឹទ្ធិ ហើយជានិមិត្តរូប របស់រមណីយដ្ឋាន នេះ ។ ប៉ុន្តែយើងសង្ខេបតែរឿងនិទានមួយមកបញ្ជាក់ប្រាប់ នៅប្រហែលគ.ស១៣៤៣ សៀមបានលើកទ័ពមកវាយក្រុងអង្គរក្នុងរាជព្រះបាទស្រីលំពង្សរាជា ។នៅពេលនោះ មានមេទ័ពខ្មែរម្នាក់ឈ្មោះគ្រឹស្នាបាននាំយកផ្តិលសំរិទ្ធិ និងពលទាហានមកបោះទីតាំង លាក់ខ្លួននៅមាត់បឹងនេះ ។ក្រោយមកទៀតលោក មេទ័ពបានប្រាប់ពលទាហានថា: ផ្តិលនេះជាកេរ្តិ៍ដំណែលរបស់ស្ដេចខ្មែរច្រើនជំនាន់ ធ្វើយ៉ាងណាកុំឱ្យដំណឹងនេះដឹងដល់ ទ័ពសៀម ។លោកមេទ័ពឱ្យសេនាទាំងអស់ផឹកទឹក ក្នុងផ្តិលនោះនៅមុខខ្ទមអ្នកតាមាត់ បឹង ខាងកើតជិតរូងក្រពើ ។ រំពេចនោះមានបាតុភូតចម្លែកផ្ទៃមេឃប្រែជាងងឹតស្លុបភ្លៀង បង្អុរខ្លាំងៗ រន្ទះបាញ់ឆូងឆាំង ដីដែលកំពុងតែតម្កល់ផ្តិលសំរិទ្ធិនោះ ចាប់ផ្តើមប្រេះស្រូប យកផ្តិលទៅបាត់ ស្របពេលដែលលោកមេទ័ពរលត់សង្ខារក្នុងគ្រានោះដែរ ។រមណីយដ្ឋាននេះមានការពេញនិយមពីភ្ញៀវទេសចរជាតិ និង អន្តរជាតិមកកម្សាន្ត ទស្សនារាល់សំណង់ស្ថាបត្យកម្មតាមរចនាបថខ្មែរ ។នៅក្នុងរមណីយដ្ឋាននេះមានសង់ក្លោងទ្វារចូល (តាមលំនាំរចនាបថប្រាសាទ ព្រះវិហារ) ភ្នំកែច្នៃ រូបផ្តិលសំរឹទ្ធិ សំណង់អគារនានាដូចជាៈ ដំណាក់លំហែនៅលើកោះ រំដួល សណ្ឋាគារ និងផ្ទះសំណាក់ ផ្ទះសំណាក់ផ្សិត អាងហែលទឹក ទីតាំងបោះ ជំរុំ អគារសារមន្ទីរ ភោជនីយដ្ឋាន រូបបង្រួមប្រាសាទអង្គរវត្ត និងស្ងួនច្បារដ៏ស្រស់ស្អាត ។
Boeung Samrith is a man-made resort, commenced in 2006 located in Dong village, Balang commune, Baray district. Traveling along national road 6 across Kampong Thma bridge about 1500 m and turn left 2500 m. There are two ancient legends, related to the bronze bowl and the symbol site. But we summarize one story such as About 1353 A.D. Siam deployed to conquer the Angkor area in the reign of Preah Bat Srey Lum Pongrachea. While a Khmer commander of troops, named Krisna brought a big bronze bowl, assets, and also his soldiers to escape from enemies in the Angkor area. They arrived at the lake to settle at the edge of the lake. Later the commander of the troop told his armed forces that the bowl bronze was the Khmer king's legacy for many generations So this secret should keep away from Siam troops. The commander of troops gave his soldiers a drink of water by using a bowl in front of a small shrine on the east edge lake near the hole of a crocodile. A minute happened strange miracle, the sky turned dark and heavy rain, and lightning, the land kept the bronze bowl began to crack and absorbed the disappearance and the commander of the troop died at that time. The resort was built in Khmer style making national and international tourists happy during their visits. The gateway of the resort was built with (Preah Vihear style), a man-made mountain, a bronze bowl image, and other buildings such as resting houses on the Koh Rumdol (Rumdol island), hotel and guest houses, Phsit guest house, a basin, a camping place, museum building, restaurant, model Angkor Wat temple and beautiful attractive gardens etc