ប្រាសាទលាក់នាងមានទីតាំងស្ថិតនៅខាងកើតស្ទឹងសៀមរាបនៅខាងលិចប្រាសាទតាកែវនិងស្ពានថ្ម។ប្រាសាទនេះកសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧។សិលាចារិកដែលរកឃើញនៅតំបន់នោះបញ្ជាក់ថាទីនេះគឺជាមន្ទីរពេទ្យទាំង១០២ដែលសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី៧។ប្រាសាទនេះធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើតមានរាងដូចប្រាសាទតាព្រហ្មកិលដែលនៅខាងលិចអង្គរវត្ត។