ដូងទេរជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រស្ពានកំពតថ្មីប្រមាណ១០-១៥នាទី។នៅទីនោះជាកន្លែងមួយដ៏ល្បីស្ថិតក្នុង ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺនៅជាប់នឹងព្រែកកំពត ដែលជាទីលំហែសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត និងអ្វីដែលពិសេសនោះគឺ អាចអោយយើងជិះទូក និងក្ដាររំអិល ជិះខ្សែរ៉ត បោះតង់ លោតខ្សែពួរ ស្ទួចត្រី តាមផ្ទៃព្រែកទាំងមូល ដែលពោរពេញទៅដោយទេសភាពលើផ្ទៃទឹកយ៉ាងស្រស់ត្រកាលតួយ៉ាងបន្ទាប់ពីការគយគន់ទេសភាពនិងជិះទូកកម្សាន្តក៏នៅមានកញ្ចុះសម្រាប់ទទួលទានអាហារ យ៉ាងឆ្ងាញ់ពិសារបន្ថែមពីនេះទៀតនៅពេលលោកអ្នកបានទៅដល់និងមានអារម្មណ៍ថារំសាយអស់ទុក្ខកង្វល់។