ច្បារមាត់ស្ទឹងមានទីតាំងស្ថិតនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង។ ច្បារមាត់ស្ទឹងគឺជាកន្លែងសម្រាប់ផ្តិតយករូបភាពដ៏ស្រស់ស្អាតពីផ្កាចំរុះពណ៌ ញ៊ាំអាហារ ផឹកកាហ្វេគយគន់ទេសភាពតាមមាត់ស្ទឹងដោយទឹកស្ទឹងមានពណ៌ខៀវស្រងាត់និងគយគន់ថ្ងៃលិចនៅពេលល្ងាចផងដែរ។មិនតែប៉ុណ្ណោះទីនេះថែមទាំងមានរៀបចំកន្លែងថតរូបសម្រាប់ភ្ញៀវទេសចរនិងរួមជាមួយខ្យល់បរិសុទ្ធទៀតផង។