ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ។រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។នៅទីនេះសំបូរទៅដោយដើមឈើខ្ពស់ៗនិងទេសចរណ៍សំខាន់ៗដូចជារមណីយដ្ឋានទឹកជ្រោះភ្នំ ដំណាក់ចាស់ ដំណាក់ថ្មី តំបន់ស្រះស្រង់ តំបន់ទឹកធ្លាក់ ជ្រោះអូរតាហ៊ុយ តំបន់ចំការតែ ភ្នំថ្មដា និងតំបន់ល្អាងភ្នំ។ នៅទីនេះភ្ញៀវទេសចរអាចធ្វើការងូតទឹកកម្សាន្តអាហារញុំា ទស្សនាទេសភាពធម្មជាតិនិងមានកន្លែងស្នាក់នៅយ៉ាងមានផាសុខភាព។