កោះកុង ជាខេត្តមួយដ៏មានសក្តានុពលផ្នែកអេកូទេសចរណ៍ ដែលមានទាំងសមុទ្រ ព្រៃកោងកាង ទឹកធ្លាក់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។កោះកុងជាខេត្តធំបំផុតនិងឆ្ងាយជាងគេស្ថិតនៅជាប់ព្រំព្រទល់ថៃ លើសពីនេះកោះកុងជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេក្នុងចំណោមខេត្តជាប់សមុទ្រដទៃទៀតនៅកម្ពុជា។ព្រៃកោងកាងដែលមាននៅខេត្តកោះកុងបានផ្តល់ជាជម្រកសម្រាប់ពពួករស់នៅក្នុងទឹកនិងមច្ឆាពងកូន ហើយក៏បានធ្វើជារនាំងការពារឆ្នេរ ទល់នឹងខ្យល់ព្យុះ និងហូរច្រោះទឹក។ ក្រៅពីព្រៃកោងកាង ខេត្តកោះក៏មានឆ្នេរសមុទ្រដ៏ទាក់ទាញដែលមានកោះកុងក្រៅដែលស្ថិតក្នុងឃុំជ្រោយប្រស់ស្រុកកោះកុង។តំបន់នេះមានសក្តានុពលផ្នែកធនធានធម្មជាតិជីវៈចម្រុះនិងមានឆ្នេរខ្សាច់ស្រស់ស្អាតស្ថិតនៅលើផ្ទៃទឹក សមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់